Samsung ចាញ់ទីផ្សារ Huawei ហើយគ្រោងនឹងបិទរោងចក្ររបស់ខ្លួននៅចិនខាងជើង

133

​​ត្រីមាស​ទីមួយក្នុងឆ្នាំ​២០១៨ នេះភាគហ៊ុន​របស់Samsung លើទីផ្សារ​ចិនបាន​ធ្លាក់​ចុះ ១% ធ្វើអោយ​ Samsung ចាញ់​ការប្រកួតប្រជែង​ជាមួយ Huawei ​នេះតាមបើតាមការអោយដឹងពីក្រុមហ៊ុនផ្នែកស្រាវជ្រាវទីផ្សារឈ្មោះថា Counterpoint

​ក្រុមហ៊ុនSamsung បាន​បញ្ជាក់​ថាខ្លួន​នឹង​បិទ​រោងចក្រ​នៅ​ក្នុង​ក្រុង Tianjin ភាគខាងជើង​ប្រទេស​ចិន ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​រោងចក្រ​ផលិតកម្ម។រោងចក្រ​នៅ​ក្រុង Tianjin មាន កម្មករបុគ្គលិក​ប្រហែល ២៦០០ នាក់ និង​ត្រូវ​បិទ​នៅ​ដំណាច់​ឆ្នាំ​២០១៨នេះ។ក្រុមហ៊ុន​បន្ត​ថា បុគ្គលិក នឹង​ទទួល​បាន​សំណងនិង​ត្រូវ​ផ្ដល់​ឱកាស​ឲ្យ​ផ្លាស់​ទៅ​បម្រើ​ការ​នៅ​រោងចក្រ Samsung ណា​មួយ​ផ្សេង​ទៀត​។ខណៈដែររោងចក្រ​របស់​ខ្លួន​មួយ​កន្លែង​ទៀតកំពុងដំណើរការធម្មតានៅទី​ក្រុង Huizhou ខេត្ត Guangdong ប្រទេស​ចិន ។

គួររំលឹកថា Samsung នៅ​ក្រុងTianjin ផលិត ស្មាតហ្វូន​បាន ៣៦​លាន​គ្រឿង​ក្នុង​មួយ​ឆ្នាំ ខណៈ​រោងចក្រ​នៅ​ក្រុង Huizhou ផលិត​បាន ៧២​លាន​គ្រឿង​ក្នុង​មួយ​ឆ្នាំ។ ចំណែករោងចក្រ Samsung នៅ​វៀតណាមចំនួន​ពីររួមគ្នា​អាច​ផលិត​បាន ២៤០​លាន​គ្រឿង​ក្នុង​មួយ​ឆ្នាំ​។

មូលហេតុនៃការបិទនេះត្រូវបានអ្នកវិភាគរបស់ក្រុមហ៊ុនHyundai Motor លោក Greg Roh លើកឡើងថា Samsung មិនគួរបន្តចង្វាក់ផលិតកម្មរបស់ខ្លួននៅប្រទេសចិនទៀតទេ ព្រោះដោយសារតម្លៃពលកម្មធ្វើអោយ Samsung មានចំណែកភាគហ៊ុនតិចបំផុតក្នុងទីផ្សារចិន ហេតុដូចនេះSamsung គួរតែងាកគិតពីប្រទេសឥណ្ឌានិងវៀតណាមវិញ៕

Facebook Comments