Iconsiam ជាផ្សារទំនើបធំជាងគេនៅក្រុងបាងកក ជាប់ដងទន្លេចៅផាយ៉ា ជាឋានសួគ៌ថ្មី នៃប្រទេសថៃ

286

ផ្សារទំនើប Iconsiam ត្រូវបានសម្ភោធជាផ្លូវការក្រោមអធិបតីភាពរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍ នៃ ប្រទេសថៃ មហាចក្រីសិរិនថន កាលពីថ្ងៃទី៩ ខែវិច្ឆិកា ថ្មីៗនេះ ក្នុងតម្លៃទឹកប្រាក់៥៤ពាន់ លានបាត (១,៦ពាន់លាន ដុល្លារ)។

Iconsiam ជាផ្សារលក់រាយដ៏ធំបំផុតត្រូវបានសាងសង់ឡើងរយៈពេល៥ឆ្នាំ លើទំហំដី ជាង៥២ម៉ឺន ម៉ែត្រការ៉េ ស្ថិតនៅមាត់ទន្លេ ចៅផាយ៉ា។ ផ្សារនេះ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Siam Piwat ដែលជាម្ចាស់ផ្សារទំនើបដ៏ល្បីមួយនៅបាងកក ដែរនោះគឺ Paragon។លោក Chadatip Chutrakul នាយកប្រតិបត្តិក្រុមហ៊ុន Siam Piwat និងជានាយកផ្សារ ទំនើប Iconsiam បាននិយាយថា  វាផ្តល់ឱ្យ ដ៏ល្អ បំផុតនូវការដើរទិញទំនិញ និងការកម្សាន្ត។ ហើយផ្សារដែរក៏នឹងទាក់ទាញមនុស្សមកពី ជុំវិញ ពិភពលោកដោយក្រុមហ៊ុន ធ្វើការអភិវឌ្ឍផ្សារ នេះគឺ ចង់បង្ហាញពីទិដ្ឋភាពចម្រុះអំពីប្រវត្តិសាស្រ្តនិងវប្បធម៌ របស់ប្រទេសថៃ។

នៅក្នុងអគារផ្សារទំនើបដ៏ធំនេះគឺមានហាងទំនិញល្បីៗ ជាពិសេសគឺមានសាខាក្រុមហ៊ុនដ៏ធំបំផុតមួយរបស់ ជប៉ុន Takashimaya, សាខាក្រុមហ៊ុន Apple ទីមួយនៅប្រទេសថៃ, ផ្សារបណ្តែតទឹក, សាលប្រជុំ ដែលមាន៣ពាន់កៅអី ឬធ្វើជាសាលពិព័រណ៌ពាណិជ្ជកម្ម , សួនកម្សាន្ត និងសារមន្ទីរ ប្រវត្តិសាស្រ្ត ជាដើម៕

Facebook Comments