សមត្ថកិច្ច និង​រដ្ឋបាល​ព្រៃឈើ​បើកដៃ​ឱ្យ​រោងម៉ាស៊ីន​អារឈើ​ល្មើសច្បាប់​មួយ​កន្លែងនៅ​ស្រុក​បសេដ្ឋ​

322

​កំពង់ស្ពឺ៖ តាម​សេចក្តី​រាយការណ៍​មក​ថា មាន​សកម្មភាព​ដាក់​ម៉ាស៊ីន​អារឈើ​ដុះស្លែ​មួយ​កន្លែង​ល្មើសច្បាប់ ដែល​កំពុង​អារ​យ៉ាង​រលូន ជាប់​ផ្លូវលំ​ស្ថិតនៅ​ក្នុង​ភូមិ​ព្រៃខ្លា ឃុំ​ពោធិ៍​អង្គ្រង ស្រុក​បសេដ្ឋ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ឃុំ​ខាងលើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ក្រុម​សារព័ត៌មាន​បានឱ្យ​ដឹង​ថា ការ​ដាក់​ម៉ាស៊ីន​អារឈើ​ខាងលើ​នេះ​បាន​ដាក់​អារ​យូរយារណាស់មកហើយ មិន​មាន​បញ្ហា​អ្វី​ទេ រហូតមកដល់​ពេលនេះ​អាជីវកម្ម​មួយ​នេះ​ហាក់បីដូចជា​មិន​ញញើត​សមត្ថកិច្ច និង​រដ្ឋបាល​ព្រៃឈើ​នៅ​ស្រុក​បសេដ្ឋ​ឡើយ គឺ​ថែមទាំង​ដឹកឈើ​ដុំ​ធំៗ​ជាច្រើន​មក​គរ​ចោល​រង​ចាំ​អារ​យក​ទៅ​លក់។

ទាក់ទង​និង​សកម្មភាព​នេះ​យើង​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​លោក សា​រ៉ន នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បសេដ្ឋ​បាន​នៅឡើយ ក្រុមការងារ​និង​រង​ចាំ​រាល់​ការ​បំភ្លឺ​ពី​អ្នក​ដែល​ព័ន្ធ៕

Facebook Comments