DJ LION រួមទាំងបក្សពួកត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀន

174

ករណីនេះត្រូវបានសមត្ថកិច្ចបើកការបង្រ្កាបជាបន្តបន្ទាប់កាលពីរាត្រី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថ្ងៃទី១៨ ពីម៉ោង២១:១០នាទី ដល់ម៉ោង២.៣០នាទី​​​​​​​​​​​​​​​​​​​​​​​​​​​​​ឈានចូលថ្ងៃទី១៩.១២ ឆ្នាំ២០១៨ កម្លាំងជំនាញ”ក៦” នៃមន្ទីរប្រឆាំងគ្រឿង​​​​​​​​​​​​​​​​​​​​​​​​​​​ញៀន បានចុះប្រតិបត្តិការ​​​​​​​​​​​​​​​​​នៅចំណុចមុខមជ្ឈណ្ឌលកំសាន្តរ៉ុក ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មន រាជធានីភ្នំពេញ។

១) នៅចំណុច: នៅមុខមជ្ឈមណ្ឌល​​​​​​​​​​​​​​​​​​​​​​​​​​​​​កំសាន្តរ៉ុក ឃាត់ខ្លួន ជនសង្ស័យ១នាក់(ប្រុស) ចាប់យកវត្ថុតាង : ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់១៥០ក្រាម ។

២) នៅចំណុច : មុខក្លឹបអ៊ឹម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផាយអឺ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ឃាត់ជនសង្ស័យ១នាក់(ស្រី១)

៣) នៅចំណុច: នៅក្នុងមជ្ឈមណ្ឌលរ៉ុក បន្ទប់លេខ១០៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ឃាត់ជនសង្ស័យ ២នាក់(ប្រុស) ចាប់​​​​​​​​​​​​​​យកវត្ថុតាង: ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់២២៤.៣៩ក្រាម និងអិចស្តាស៊ី១៥៦២គ្រាប់ ទម្ងន់៦០៩.៣៣ក្រាម ។

ឃាត់ជនសង្ស័យ៤នាក់(ស្រី១នាក់) ចាប់យក​​​​​​​​​​​​​​វត្ថុតាង មេតំហ្វេតាមីន៣៧៤.៣៩ក្រាម អិចស្តាស៊ី៦០៩.៣៣ ក្រាម កាំភ្លើងខ្លី ១ដើម ម៉ាកឡុក៕

Facebook Comments