​ជន​អន្តោប្រវេសន្ត​នៅ​កម្ពុជា មានជាង៤ម៉ឺន​នាក់​ ៨៥សញ្ជាតិ

202

ក្រសួងមហាផ្ទៃ ធ្វើ​ជំរឿន​ជន​អន្ដោ​ប្រវេ​សន្ដ រក​ឃើញថា មាន​ជាង៤ម៉ឺន​គ្រួសារ ក្នុង​នោះ​ឯកសារ​មិន​ប្រក្រតី​មាន​ជាង២ម៉ឺន​គ្រួសារ ក្នុងរយៈពេល៥ឆ្នាំ​កន្លងមក​នេះ។


​យោង​តាម​របាយការណ៍​សង្ខេប ស្ដីពី​សមិទ្ធផល សំខាន់​មួយ​ចំ​នួនៗ​របស់ក្រ​សួង​មហាផ្ទៃ ឲ្យដឹង​ថា ស្ថិតិ​ជំនឿន​ជន​អន្ដោ​ប្រវេ​សន្ដ​រយៈពេល៥ឆ្នាំ​មាន​ចំនួន៤៦.៧៧៦គ្រួសារ មនុស្ស​មាន​ចំនួន១៧៦.៨១២នាក់​(ស្រី៧៩.៧២៨)​ក្នុង​នោះ មាន​ជន​បរ​ទេស​អន្ដោ​ប្រវេ​សន្ដ​កាន់កាប់​ប្រើប្រាស់​ឯកសារ​កម្ពុជា មិន​ប្រក្រតី​ចំនួន២០.២១៨គ្រួសារ មាន​មនុស្ស​ចំនួន៧៣.៣៩៧នាក់ (ស្រី៣៥.៨៨៨នាក់)​មាន៥សញ្ជាតិ ដែល​កំពុង​ដំណើរការ​ដកហូត​តាម អនុក្រឹត្យ​របស់​រដ្ឋាភិបាល។ រយៈពេល៥ឆ្នាំ ក្រសួង​បញ្ជាក់​ថា សមត្ថកិច្ច អនុវត្ត​និ​តី​វិធី​ឃាត់ខ្លួន និង​បណ្ដាញ​ជនបរទេស​ដែល​រស់នៅ​កម្ពុជា​ខុសច្បាប់ ស្ដី​ពី​អន្ដោ​ប្រវេ​សន្ដ​ចំនួន១៣.៧០១នាក់ មាន៨៥ សញ្ជាតិ។

របាយការណ៍បន្ដថា ក្រសួងមហាផ្ទៃ បានសហការជាមួយ ក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ បានចុះធ្វើអធិការកិច្ចពលករបរទេសនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាននានា តាមបណ្ដា ខេត្ដ-ក្រុង សំដៅពិនិត្យភាពស្របច្បាប់របស់ពលករ ដែលជាលទ្ធផលរកឃើញពលករបរទេសប្របមុខរបរខុសច្បាប់ចំនួន៧.៣៤២នាក់ បានធ្វើការផាក់ពិន័យ គិតជាប្រាក់ស្មើនឹង ៣.៦៤០.៩០០.០០០រៀល៕

Facebook Comments