១០ស៊ី០៧ហ៊ោកញ្ជ្រៀវកងរំពង ផ្អើលដល់សមត្ថកិច្ចអាជ្ញាធរ ចុះធ្វើកិច្ចសន្យាហើយ ចុះកន្ទុយលេខយួន?

277

កណ្តាល៖ បន្ទាប់ពីមានការចុះផ្សាយពីទីតាំងរោងកាហ្វេ​ភ្នាល់ជល់មាន់តាមទូរទស្សន៍ដាក់លុយមួយកន្លែងនៅភូមិត្នោតដើម ឃុំបែកចាន ស្រុកអង្គស្នួល​ ខេត្តកណ្តាល ស្រែកហ៊ោកញ្ជ្រៀវបបួលគ្នាចាក់លុយបែបអនាធិបតេយ្យរួចមក ត្រូវបាននគរបាលចុះធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំង។

តាមខ្លឹមសារសំណេរ និងរូបភាពនគរបាលស្រុកអង្គស្នួលបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមថា នេះជាការឆ្លើយតបដោយភាពវិជ្ជមាន និងទទួលស្គាល់ការពិតរបស់នគរបាលស្រុកអង្គស្នួល តាមពិតបទល្មើសនេះត្រឹមធ្វើកិច្ចសន្យាណែនាំ អប់រំ កុំឲ្យភ្នាល់ដាក់លុយ កុំឲ្យហ៊ោកញ្ជ្រៀវរំខានអ្នកដទៃ ហើយក្នុងករណីមិនរាងចាល នគរបាលធ្វើសេចក្តីរាយការណ៏ជូនថ្នាក់លើ ឬធ្វើជាដើមបណ្តឹង ប្តឹងទៅតុលាការសុំបិទទីតាំងតែម្តង។ ការចុះធ្វើយ៉ាងដូចនេះកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ក្រោយការចុះផ្សាយបានមួយថ្ងៃ។

ពលរដ្ឋបានសាទរចំពោះចំណាត់ការនេះ និងសុំឲ្យអាជ្ញាធរ និងសមត្ថកិច្ច ពង្រឹងបន្ថែមទៀតនូវតួនាទី របស់ខ្លួនដើម្បីសុខសុវត្ថិភាព សន្តិសុខ គ្មានអំពើហិង្សា គ្មានចោរកម្ម តាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព របស់រដ្ឋាភិបាលឲ្យកាន់តែល្អបន្ថែមទៀត ។

គួររំលឹកថា ល្បែងភ្នាល់ប្រាក់តាមទូរទស្សន៍កើតមានច្រើនដូចជាភ្នាល់ប្រជល់មាន់ ភ្នាល់ប្រដាល់ ហាក់មិនមានជាក្រុមចាត់តាំងប៉ុន្មាននោះទេ គឺលេងដោយចំហ រីឯងល្បែងកន្ទុយលេខយួន លេងហាក់លាក់លៀមនិងមានក្រុមចាត់តាំងបក្សពួកច្បាស់លាស់ជាប្រព័ន្ធ មិនត្រឹមតែនៅក្នុងមូលដ្ឋានស្រុកអង្គស្នួលប៉ុណ្ណោះទេ ដែលការនេះត្រូវគេរាយការមកថា មានសមត្ថកិច្ចមួយចំនួនបានពាក់ព័ន្ធជាមួយមេក្លោងកន្ទុយលេខទាំងនោះ ទោះជាមានការបង្ក្រាបអ្នកកូនកញ្ជ្រែងគត់ឆ្នោតខុសខ្សែខ្លះក៏ដោយ។ តែដូចជាចែ ហៀង មេប្រមូលស៊ីនៅប្លុកផ្សារបែកចាន លោកវឿន មេប្រមូលស៊ីនៅប្លុកផ្សារថ្នល់ទទឹងស៊ីពីរស្រុក គឺស្រុកអង្គស្នួល ស្រុកសំរោងទង មិនឃើញមានការបង្ក្រាបនោះទេ ទោះជាអ្នកទាំងនោះធ្លាប់ធ្វើកិច្ចសន្យាគ្រោងទុកក៏ដោយ៕

Facebook Comments