អ្នកក្រុងច្បារមនបាក់ស្បាត ស្នើអោយជំនាញនិងម្ចាស់ការ៉ាស់សាំង អ៊ឹង ឈុនទ្រី គិតពីបច្ចេកទេសសុវត្ថិភាព បន្ទាប់ពីឆេះចំនួនពីរដង

435

កំពង់ស្ពឺ/ ការលើកឡើងដូចនេះបន្ទាប់ពីរថយន្តកូរ៉េមីនីដឹកសាំងកាដុង បានឆេះអស់ទាំងស្រុងនៅក្នុងការ៉ាស់សាំងលោក អ៊ឺង ឈុនទ្រី នៅតាមបណ្ដោយផ្លូវជាតិលេខ៤(មុខផ្សារកំពង់ស្ពឺ)ចន្លោះគីឡូម៉ែត្រលេខ៤៧.៤៨ ស្ថិតនៅក្នុងភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ១.៥០នាទី រសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ។

តាមប្រភព័ត៌មានពីមន្ត្រីការិយាល័យ បង្កាពន្លតអគ្គីភ័យនៃស្នងការនគបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា មានរថយន្ត១គ្រឿង ម៉ាកកូរ៉េមីនីដឹកប្រេងចែកចាយរបស់ស្ថានីប្រេង លោក អ៊ឺង ឈុន ទ្រី (នៅក្នុងស្ថានីប្រេង) ឆេះខូចខាតរថយន្ត និងប្រេងសាំង៣០ប៉ីដុងទាំងស្រុង ដោយសាតែឆ្លងចរន្តភ្លើងក្នុងរថយន្ត ។

ក្នុងកិច្ចប្រតិបត្តការខាងលើនេះ សមត្ថិច្ចប្រើប្រាស់រថយន្តទឹកអស់៥គ្រឿង របស់ស្នងការខេត្ត៣គ្រឿង និងក្រុមហ៊ុនសូគីម៉ិច២គ្រឿង ប្រើប្រាស់ទឹកអ ស់១០រថយន្ត ទើបបានរលត់ទាំងស្រុងនៅវេលាម៉ោង ២.៥០នាទីនាថ្ងៃដដែល។ 

គួររំលឹកថា នេះជាលើកទី២ហើយដែលការាស់សាំងលោក អ៊ឺង ឈុនទ្រី ស្ថិតនៅទីប្រជុំជនផ្សារឆេះធ្វើឱ្យពលរដ្ឋខ្លាចរអាបាក់ស្បាត ដែលកាលលើកទី១នោះបានឆេះដល់ស៉ីទែនស្តុកប្រេងនិងគង់តែបានកម្លាំងទាហាន ប៉េអឹម និងប៉ូលិស រាប់រយនាក់មកជួយសង្គ្រោះមិនដឹងក្លាយជាយ៉ាងណាទេ ៕

Facebook Comments