អាជ្ញាធរ​ស្រុក​អន្លង់វែង​រង​ការចោទប្រកាន់​ពី​ពលរដ្ឋ​ថា យក​ដី​ពួកគាត់​និង​ដី​រដ្ឋ​លក់​ចំនួន៥០ហិតា ក្រោយ​យក​សន្លឹកឆ្នោត​រួច​

228

ឧត្តរមានជ័យ៖ យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ចំនួន៤០គ្រួសារ​កំពុង​រស់នៅ​ក្នុង​ភូមិ​លំទង​ចាស់ ឃុំ​លំទង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ពួកគាត់​បានឱ្យ​ដឹង​ថា​លោ​កងួន លីន នាយក​រដ្ឋបាល​ស្រុក​អន្លង់វែង និង​លោក អន ជា​មេភូមិ​ថ្នល់​ដាច់ ភូមិ​ឧប​សម្ព័​ននៃ​ភូមិ​លំទង​ចាស់ បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​យក​ដី​ពួកគាត់ និង​ដី​រដ្ឋ​សរុប៥០ហិតា លក់​ទៅ​ឱ្យ​ពលរដ្ឋ២នាក់​ប្តី​ប្រពន្ធ​មក​ពី​ខេត្ត​កំពង់ចាម។

ប្រជាពលរដ្ឋ​បាន​បន្ត​ថា ពួកគាត់​ខំ​ជឿ​ទុកចិត្ត​លើ​អាជ្ញាធរ និង​បាន​បោះឆ្នោត​ជូន​ទាំងអស់គ្នា ហើយ​ក្រោយពេល​បោះឆ្នោត​មិនទាន់​ទាំង​រលុប​ទឹក​ថ្នាំ​ម្រាមដៃ​ផង ក៏​ស្រាប់តែ​អាជ្ញាធរ​ស្រុក​អន្លង់វែង​នាំគ្នា​យក​ដី​ពួកគាត់​លក់​អស់ តើ​ឱ្យ​ពួកគាត់​ជឿ​ទុកចិត្ត​លើ​អ្នកណា​? តើ​ពួកគាត់​មាន​អ្វី​ធ្វើស្រែ​ចម្ការ​ទៀត! ហើយ​អ្នក​យក​ដី​នោះ​ពួកគាត់​ស្គាល់​តែ​ឈ្មោះ តា​អន និង​ឈ្មោះ ងួន លីន ក្រៅពីនោះ​ពួកគាត់​មិនដឹង​ឡើយ។

បើ​តាម​សម្តី​របស់​ម្ចាស់​គ្រឿងចក្រ​ដែល​កំពុង​ឈូស​ឆាយ​លើ​ដី៥០ហិ​ក​តា​ខាងលើ​បាន​អោយ​ដឹង​ថា រូប​គាត់​បាន​ទិញ​ពីអ​ភិបាល​ស្រុក​អន្លង់វែង គឺ​លោក​ហោ ជិ​នវិរ:យុទ្ធ ដើម្បី​ធ្វើស្រែ​ចម្ការ។

ជុំវិញ​និង​ការចោទប្រកាន់​ខាងលើ អ្នក​ព័ត៌មាន យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ហោ ជិ​នវិរ:យុទ្ធ អភិបាលស្រុក​អន្លង់វែង និង​លោក ងួន លីន នាយក​រដ្ឋបាល​ស្រុក​បាន​នោះ​ទេ ដោយ​ទូរស័ព្ទ​ចូល​ជាច្រើនលើក​គ្មាន​អ្នកទទួល ហើយ​អ្នកយកព័ត៌មាន​នឹង​រង​ចាំ​ទទួលយក​នៃ​ការ​បកស្រាយ​បំភ្លឺ៕
​(សំឡេង​ប្រជាពលរដ្ឋ)​

Facebook Comments