អាជ្ញាធរខណ្ឌទួលគោកចាប់បានភ្លាម មេធំឆ្នោតយួនឈ្មោះព្រីង និងឡាលីន កំពុងរត់ការដោះលែងភ្លែតនៅរសៀលនេះ

294


កម្លាំងអាជ្ញាធរខណ្ឌទួលគោកដឹកនាំកម្លាំងចម្រុះ ធ្វើឡើងនៅមុខផ្សារដើមគ ផ្ទះ៥៧E0 ផ្លូវលេខ៣៣៦ ក្រុម២៨ ភូមិ១០ សង្កាត់បឹងសាឡាង ចំនុចស្តុបបឹងសាឡាង ខណ្ឌទួលគោក រាជធាភ្នំពេញ ដែលជាកូនកញ្ជ្រែងកត់ឆ្នោតរបស់ឈ្មោះព្រីង និងឡា លីន កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ត្រូវបានលោកទាំងពីររូបនេះកំពុងចចារឱ្យដោះលែង ។

សេចក្ដីរាយការមកថា ឈ្មោះព្រីង និងឡា លីន មានឥទ្ធិពលព្រោះហ៊ានចាយប្រាក់សម្រាប់សែនសមត្ថកិច្ចឬមន្ត្រីណាដែលពុករលួយ ជួយឱ្យមុខរបរឆ្នោតយួនរបស់គេដំណើរការបានរលូន ។ ហើយនេះមិនមែនជាលើកទី១ទេ គឺគេតែងតែសែនប្រចាំខែដល់ក្រុមដែលព្រមព្រៀងជាមួយគ្នាទាំងនោះ ហើយកន្លែងណាដែលសមត្ថកិច្ចរកឃើញហើយចាប់ គេនឹងចចារអោយប្រាក់នឹងដាក់ខែតែម្ដង ។

អ្នកដែលត្រូវបានឃាត់ខ្លួននោះមាន ១.ឈ្មោះ ស៊ីវ អេង ភេទស្រី អាយុ៦០ឆ្នាំ(ភ្នាក់ងារស៊ីសងឆ្នោត វៀតណាម) នឹង២.ចា តាប់ ភេទប្រុស អាយុ៣៣ ខ្មែរ(ភ្នាក់ងារស៊ីសងឆ្នោតវៀតណាម) អ្នកទាំងពីរស្នាក់នៅផ្ទះ៥៧E0ផ្លូវ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

ទាក់ទងការចាប់ឃាត់ខ្លួននេះដែរ លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក បានឱ្យដឹងថា ក្រោយឃាត់ខ្លួនសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់វិធានការ មិនដោះលែងនៅឡើយទេ កាលពីល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ។

ចំណែកមេធំរួមគ្នាហ៊ុនឆ្នោតយួនទាំងពីរលោក កែវ ចំរើន ហៅ(ព្រីង) ជាមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោក ហេង ឡាលីន ហៅ(ឡាលីន) ជាយោធាផ្កាយពីរនៅ ឯ៧០ យើងមិនទាន់សុំការបំភ្លឺបាននៅឡើយ ៕

Facebook Comments