អធិការរងខណ្ឌដូនពេញទំនងចង់ទម្លាយរឿងអាស្រូវក្នុងអង្គភាព ព្រោះតែងតែបង្ហោះសារដៀមដាម

79

អធិការរងខណ្ឌដូនពេញលោក ហួត ពិសិដ្ឋ ដែលមានរហស្សនាម «មីនា១២» កន្លងទៅថ្មីៗនេះ បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ហាក់បង្ហាញការមិនពេញចិត្តនឹងសកម្មភាពរបស់មេ ។

ដែលការសរសេនេះជាតម្រុយមួយឱ្យអ្នកផងគិតដល់ទង្វើដែលអាចកំពុងកើតឡើងក្នុងអង្គភាពមួយនេះថាតើថ្នាក់លើគួរបើកការស៊ើបអង្គេតដែរឬទេ?

ខ្លឹមសារដែលលោក ហ៊ួត ពិសិដ្ឋ សរសេរនោះថា «ធ្វើមេដឹកនាំ ត្រូវគិតពីកូនចៅ កុំក្តោបតែឯង កុំនិយមបក្ខពួកនិយម ត្រូវមានសិល្បៈចែករំលែក កុំច្រាស់តែឯង ប្រយ័ត្នជាប់គុកតែឯង និង បក្ខពួកគូកន»

ក្នុងនោះបន្ទាប់ពីសាធារណៈជនកើតជាចម្ងល់និងចូលខុមិនក្នុងសារនោះ លោកហ៊ួត ពិសិដ្ឋ ក៏បានចេញមកសរសេរបកស្រាយវិញទំនងត្រូវមាត់មេហើយមើលទៅ ដោយលោកសរសេរដូចរូបភាពកូពីស្គ្រីននៅខាងក្រោមអត្ថបទនេះស្រាប់។

ចំណែកលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ បានឱ្យអ្នកសារព័ត៌មនដឹងថា ធ្លាប់បានហៅលោក ហួតពិសិដ្ឋ មកណែនាំជាច្រើនដងមកហើយ តែលោក ហួត ពិសិដ្ឋ នៅតែមិនកែ ហើយអោយតែស្រវឹងតែងតែសរសេរបែបនេះ៕

Facebook Comments