៣០០នាក់ផ្ទុះ​កំហឹង​បែក​ភ្នក់ភ្លើង​ក្រោយអង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ​ ​(​វ៉ា​យ​អេដ​)​ ​ដុតបំផ្លាញដំណាំអ្នកភូមិនៅឃុំត្រពាំងរូង

195

​កោះកុង​៖​ ​សមត្ថកិច្ច​ស្រុក​កោះកុង​បាន​អះអាង​ថា​ ​ចំពោះ​ការ​ចុះ​កាប់​បំផ្លាញ​ដំណាំ​របស់​ប្រជាពលរដ្ឋ​ ​របស់​ខាង​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ​ ​មិនបាន​រាយការណ៍​ ​ឬ​សុំ​ការ​សហការ​ជាមួយ​កម្លាំង​អាជ្ញាធរ​ដែនដី​នោះ​ទេ​ ​ក្រោម​ហេតុផល​ធ្វើ​ដោយ​ឯ​ក​ឆន្ទ័​។​

​​លុះដល់​ផ្ទុះ​ចេញ​ហេតុការណ៍​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះកុង​ ​បាន​ត្រឹម​បញ្ចុះ​កម្លាំង​ត្រៀម​អន្តរាគមន៍​ប៉ុណ្ណោះ​ ​ដើម្បី​ទប់ស្កាត់​មិន​ឱ្យ​ប្រជាពលរដ្ឋ​ប្រព្រឹត្ត​អំ​ពើ​ហិង្សា មួយ​ដែល​បង្ក​ឱ្យ​មានផល​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សា​ធារ​ណះ​ ​។​

​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ​នៅ​ពុំ​ទាន់បាន​ធ្វើការ​បកស្រាយ​ណាមួយ​ឱ្យ​បាន​ច្បាស់លាស់​អំពី​ការ​កាប់​បំផ្លាញ​ដំណាំ​របស់​ពលរដ្ឋ​នៅឡើយ​ទេ​ ​ខ​ណះ​ប្រជាពលរដ្ឋ​ប្រមាណ៣០០នាក់​ ​ដែល​រស់នៅ​ក្នុង​ភូមិ​ត្រពាំងរូង​ ​និង​ភូមិ​ដី​ទំនាប​ ​ឃុំ​ត្រពាំងរូង​ ​ស្រុក​កោះកុង​ ​ខេត្តកោះកុង​ ​បាន​នាំគ្នា​ប្រមូល​ផ្តុំ​ ​និង​ធ្វើការ​តវ៉ា​ ​ថែមទាំង​មាន​ទាំង​ការ​ដុត​សំបក​កង់ឡាន​ ​នៅ​ខាងមុខ​ទីស្នាក់ការ​ររបស់​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ​ដែល​មាន​ស្នាក់​ការ​ស្ថិតនៅ​ឃុំ​ត្រពាំងរូង​ ​ដើម្បី​ឱ្យ​ខាង​អង្គការ​ ​ចេញ​មក​ធ្វើការ​បកស្រាយ​អំពី​មូលហេតុ​ដែល​ខាង​អង្គការ​បាន​ចុះ​មក​កាប់​បំផ្លាញ​ដំណាំ​ហូប​ផ្លែ​របស់​គាត់​ចោល​។​

​ហេតុការណ៍​ផ្ទុះ​ភ្លើងកំហឹង​នេះ​កើតឡើង​នៅ​ថ្ងៃទី៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៨​ ​បង្កឡើង​ដោយ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ ​ដែល​រស់នៅ​ក្នុង​ភូមិ​ត្រពាំងរូង​ ​និង​ ​ភូមិ​ដី​ទំនាប​ ​ឃុំ​ត្រពាំងរូង​ ​ស្រុក​កោះកុង​ ​ខេត្តកោះកុង​។​

តែ​អ្វី​ដែល​គួរ​ឱ្យ​សោក​ស្តាយ​នោះ​ ​គឺ​រហូត​មកទល់​ពេលនេះ​ខាង​ភាគី​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ​នៅ​ពុំ​ទាន់បាន​ធ្វើការ​បកស្រាយ​ណាមួយ​ឱ្យ​បាន​ច្បាស់លាស់​អំពី​ការ​កាប់​បំផ្លាញ​ដំណាំ​របស់​ពលរដ្ឋ​នៅឡើយ​ទេ​ ​ក្រោយពេល​កើតហេតុ​កាលពី​វេលា​ម៉ោង​ ​២​:​៣០នាទី​រសៀល​នា​ថ្ងៃទី៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៨​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ការ​ចុះ​ប្រតិបត្តិ​ការ​ ​របស់​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ​ស្នាក់​ការ​ត្រពាំងរូង​ចំនួន៨នាក់​ ​ដឹកនាំ​ដោយ​ជនបរទេស២នាក់​ ​រួម​ទាំង​កម្លាំង​មន្ត្រី​បរិស្ថាន​ម្នាក់​ផង​ដែរ​។​

លោកស្រី​ ​យោង​ ​តាយ​ ​វ័យ​ ​៥៤ឆ្នាំ​ ​ម្នាក់​ដែល​មាន​ទីលំនៅ​ភូមិ​ដី​ទំនាប​ ​ឃុំ​ត្រពាំងរូង​ ​ស្រុក​កោះកុង​ ​ខេត្តកោះកុង​ ​បានឱ្យ​ដឹង​ថា​ ​ចំពោះ​ផលដំណាំ​ដែល​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ​ ​ធ្វើការ​កាប់​បំផ្លាញ​របស់​លោកស្រី​នោះ​ ​មាន​ ​ដើម​ធូ​រ៉េ​ន​ចំនួន២៥ដើម​ ​ដើមដូង​ចំនួន២០ដើម​ ​ដើម​ភ្ញៀវ​ចំនួន៦ដើម​ ​ដើមចេក​ចំនួន៥ដើម​ ​ដើម​មង្ឃុត​ចំនួន៥ដើម​ ​និង​ដើម​ស្វាយ​ចំនួន១៥០ដើម​ ​ដោយមាន​ការ​ចុះ​វាស់វែង​រួចហើយ​ពីសំណាក់​ក្រុម​និស្សិត​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ​ប៉ុន្តែ​យ៉ាងណា​ក៏​នៅ​ពុំ​ទាន់​ការ​បញ្ជាក់​ច្បាស់លាស់​ណាមួយ​ ​ថា​មាន​ប្លង់​កម្មសិទ្ធិ​ ​កាន់កាប់​នៅឡើយ​ទេ​។​

​នៅ​ព្រឹកមិញ​ ​វ៉ា​យ​អេដ​ ​ទទួលកំហុស​ហើយ​ទាក់ទង​ ​និង​គ្មាន​ការ​សហការ​ ​និង​អាជ្ញាធរ​ដែនដី​ ​ក្នុង​កិច្ចប្រជុំ​សម្របសម្រួល​៕​

Facebook Comments