ស្ងាត់ៗដូរ​អភិបាល​ខេត្តកណ្តាល ឯកឧត្តម គង់ សោ​ភ័​ណ្ឌ ចូល​ជំនួស​លោក ម៉ៅ ភិ​រុណ​

190

អភិបាលខេត្ត​កណ្តាលបាន​ផ្លាស់ប្តូ​រឯកឧត្តម គង់ សោ​ភ័​ណ្ឌ ត្រូវបាន​ព្រះករុណា​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំង​ជា​អភិបាលខេត្ត​កណ្តាល ជំនួស​លោក ម៉ៅ ភិ​រុណ​។ ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ដែល​ផ្លាស់ប្តូរ​អភិបាលខេត្ត​កណ្តាល ធ្វើ​នៅ​ព្រះបរមរាជវាំង ចុះ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០​។​

ឯកឧត្តម គង់ សោ​ភ័​ណ្ឌ ជា​អតីត​អភិបាលស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល មុនពេល​ឯកឧត្ដម កាន់តំណែង​ជា​អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល មកដល់​សព្វថ្ងៃនេះ​។​

​ក្នុងនោះកាលពី​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៩ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំង លោក ម៉ៅ ភិ​រុណ ជា​អភិបាល​ខេត្តកណ្តាល សម្រាប់​អាណត្តិ​ទី​២​។

​សូមបញ្ជាក់ថា លោក ម៉ៅ ភិ​រុណ បាន​ចូលកាន់​តំណែង​ជា​អភិបាល​ខេត្តកណ្តាល ជំនួស​លោក ផៃ ប៊ុន​ឈឿន កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៤​។ មុន​ឡើង​ធ្វើជា​អភិបាល​ខេត្តកណ្តាល លោក ម៉ៅ ភិ​រុណ ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្តកណ្តាល ហើយ​លោកក៏​ជា​អតីត​អភិបាលរងផងដែរ៕

Facebook Comments