សំពៅ​ជំនួញ​មួយ​គ្រឿង​អាយុកាល​ជាង២៤០០ឆ្នាំ​ត្រូវ​បាន​រក​ឃើញ​

204

សំពៅ​ជំនួញ​មួយ​គ្រឿង​អាយុកាល​ជាង២៤០០ឆ្នាំ​ក្នុង​សម័យ​ក្រិច​បុរាណ​ត្រូវ​បាន​រក​ឃើញ​នៅ​បាតសមុទ្រ​ខ្មៅ​ក្នុង​ជម្រៅ​ជាង២ពាន់​ម៉ែត្រ នៃ​ប្រទេស​ប៊ុលហ្គារី។ វា​ត្រូវ​បាន​ចាត់ទុកថា​ជា​សំពៅ​ដ៏​ចំណាស់​បំផុត​ក្នុង​ពិភពលោក​ដែល​នៅ​រក្សា​សភាព​បាន​យ៉ាង​ល្អ។ នេះ​បើ​តាម​ការប្រកាស​របស់​អ្នកស្រាវជ្រាវ​មក​ពីសា​កល វិទ្យាល័យ Southampton នៅក្នុង​ប្រទេស​អង់គ្លេស​កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨។ តាម រយៈ​គម្រោង​បុរាណវិទ្យា​ក្នុង​សមុទ្រ​ខ្មៅ​របស់​ក្រុម​ស្រាវជ្រាវ​ខាងលើ​សំពៅ​នេះ​ស្ថិត​ក្នុងចំណោម​បំណែក​សំពៅ​បុរាណ​ជាង៦០ ដែល​ត្រូវ​បាន​គេ​រក​ឃើញ​នៅក្នុង​សមុទ្រ​នេះ។

សំពៅ​ឈ្មួញ​របស់​ជនជាតិក្រិក​សម័យ​បុរាណ​ប្រវែង២៣ម៉ែត្រ។ សំពៅ​នេះ​រក​ឃើញ​នៅ “​ផ្នូរខ្មោច​នាវា​” (shipwreck graveyard) ដ៏​ល្បីល្បាញ​មួយ ដែលគេ​បាន​រក​ឃើញ​ខ្មោច​នាវា​ជាង៦០គ្រឿង​ផ្សេងទៀត​រួចមក​ហើយ ហើយ​វា​មាន​ភូមិសាស្ត្រ​ស្ថិតនៅ​ចម្ងាយ​ប្រមាណ៨០គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ នៃ​ប្រទេស​ប៊ុលហ្គារី។

ការ​រក​ឃើញ​នៅ​បាតសមុទ្រ​ខ្មៅ​ក្នុង​គម្រោង​ដែល​មាន​រយៈពេល៣ឆ្នាំនេះ។ ក្រុម​ស្រាវជ្រាវ​បាន​ប្រើប្រាស់​ប្រព័ន្ធ​កាមេរ៉ា​នៅក្នុង​ទឹ​ក​ជ្រៅៗ ដែល​ពីមុន​ប្រព័ន្ធ​នេះ​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការរុករក​ប្រេង និង​ឧស្ម័ន​នៅ​បាតសមុទ្រ៕

Facebook Comments