សំណុំរឿងមេឆ្នោតវៀតណាម ជំនិតមេប៉េអឹមខេត្តកំពង់ស្ពឺ ហាក់ស្ងាត់បាត់វិញ ក្រោយមានកិច្ចអន្តរាគមន៍

506


ភ្នំពេញៈរំលងច្រើនខែមកហើយ​បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនកូនកញ្ជ្រែងកត់ឆ្នោតយួន​ខុសច្បាប់​នៅ​ក្រុង​ច្បារមន ​ពីរ​នាក់​ប្តី​ប្រពន្ធ​ ហើយបានឆ្លើយថាជាប់ពាក់ព័ន្ធនឹងលោក អ៊ុង ឫទ្ធី នាយរង​សេនាធិការ​កងរាជអាវុធ​ហត្ថ​ខេត្តកំពង់ស្ពឺ​និង​មនុស្ស​មួយចំនួនទៀត ហាក់ស្ងាត់ឈឹងទៅវិញ។

លោក អ៊ុង ឬទ្ធី នាយសេនាធិការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនិងបក្សពួកដែលតែងតែខំប្រាប់គេឯងលាងខ្លួនថាឈប់រកស៊ីឆ្នោតយួនហើយនោះ ត្រូវគេដឹងថានៅតែជាប់ពាក់ព័ន្ធនឹងការបើកល្បែងស៊ីសងខុសច្បាប់(មេឆ្នោតយួន)។

សាវតានៃការបែកធ្លាយនេះ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនកូនកញ្ជ្រែងកត់ឆ្នោតយួន​ខុសច្បាប់​នៅ​ក្រុង​ច្បារមន ​ពីរ​នាក់​ប្តី​ប្រពន្ធ​ ហើយបានឆ្លើយថាជាប់ពាក់ព័ន្ធនឹងលោក អ៊ុង ឫទ្ធី នាយរង​សេនាធិការ​កងរាជអាវុធ​ហត្ថ​ខេត្តកំពង់ស្ពឺ​និង​មនុស្ស​មួយចំនួនទៀត ។ ដោយអ្នក​ទាំង​ពីរប្ដីប្រពន្ធខាងលើបាន​សារភាពថា ខ្លួន​កត់​កន្ទុយលេខ​វៀតណាម​ បញ្ជូន​តាម​ប្រព័ន្ធបណ្ដាញសង្គម ​(line) ទៅ​ឱ្យ​ប្រពន្ធ​របស់លោក អ៊ុង ឫទ្ធី និង​ឈ្មោះ អ៊ុង ដាលីន​ ជាកូនស្រីលោក ។ ដែលគ្រានោះធ្វើឱ្យមានការ​អន្តរាគមន៍​ពី​មនុស្ស​មួយចំនួន ដើម្បី​ឱ្យ​សមត្ថកិច្ច​បញ្ចប់​សំណុំ​រឿងនេះ ។ហើយ​នៅក្នុងនោះតុលាការបានអនុវត្តន៍នីតិវិធី​ស៊ើបសួរ​លើ​លោក អ៊ុង ឫទ្ធី និង​មនុស្ស​ចំនួន​បួន​នាក់ ផ្សេងទៀត​ពាក់ព័ន្ធ​ករណី​បើក​កន្លែង​ល្បែងស៊ីសង​ខុសច្បាប់ និង​សមគំនិត​ក្នុង​អំពើ​បើក​ល្បែងស៊ីសង និង​បានឃុំខ្លួន​បណ្តោះ​អាសន្ន​ចំនួនពីរនាក់ប្ដីប្រពន្ធមាន​ឈ្មោះ លឹម សុភាព និង​ឈ្មោះ ញឹ​ល ស្រឹម​ កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ រីឯបីនាក់ទៀតនៅក្រៅឃុំ ។ 

ទើបឈានទៅដល់លោក អ៊ូ ផាត ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ បានសម្រេច​​បើក​ការ​ស៊ើបសួរ​លើ​អង្គហេតុ​ខាងលើដោយ​ដាក់ឈ្មោះ ញឹ​ល ស្រឹម ឈ្មោះ លឹម សុភាព ឈ្មោះ ប៉ិន សុធា​រី ឈ្មោះ អ៊ុង ដាលីន និង​ឈ្មោះ អ៊ុង ឫទ្ធី ដាក់​ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ និង​ដាក់​ឱ្យ​ស្ថិតក្រោម​ការឃុំខ្លួន​បណ្តោះ​អាសន្ន ។ ហើយក៏ស្ងាត់តាំងពីពេលនោះមក ប៉ុន្តែសកម្មភាពឆ្នោតរបស់ពួកគេនៅដំណើរការធម្មតា ។

គួររំលឹកថា កន្លងទៅសារព័ត៌មានជាច្រើនបានចុះផ្សាយតាមរយៈគេរាយការមកថា លោក អ៊ុង ឬទ្ធី និងជាគ្រួសារមេឆ្នោតធំប្រចាំខេត្តកំពង់ស្ពឺ បានឡើងស័ក្កិនិងតួនាទីលឿនខុសពីអ្នកផ្សេង សព្វថ្ងៃស័ក្កិ៤កន្លះនៅខ្វះតែមួយកាំទៀត ស័ក្កិស្មើនឹងបញ្ជាការរងខេត្តហើយ។

តំណឹងបានបន្តអោយដឹងទៀតថា លោក អ៊ុង ឬទ្ធី ជាញឹកញាប់តែងតែឃើញតាមជាប់និងវត្តមានលោក ជូ សារុន មេបញ្ជាការខេត្ត ពេលពិធីហូបចុក ជប់លៀង ច្រៀងកំសាន្ត និងការឧបត្ថម្ហសំភារៈផ្សេងៗមួយចំនួនដល់អង្គភាពនោះ គឺលោក អ៊ុង ឬទ្ធី ជាអ្នកជួយចំណាយជារឿយៗ ។

ទំនងជាសកម្មភាពនេះហើយដែលគេគិតថា ជាចំណែកមួយដែលធ្វើអោយលោកអាចឡើងស័ក្កិ និងតួនាទីលឿន ។

ទាក់ទងនិងតំណឹងនេះដែរ លោក ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកមួយថា រឿងល្បែងឆ្នោតជារឿងគ្រួសារឯកជនរបស់លោក អ៊ុង ឬទ្ធី មិនពាក់ព័ន្ធនិងរឿងអង្គភាពទេ  តែចំពោះសំនួរទាក់ទងនិងការឡើងស័ក្កិនិងតួនាទីលឿនអោយមន្ត្រីរូបនោះ លោកថារវល់ហើយបិទទូរស័ព្ទ ៕ 


Facebook Comments