សៀង ចាន់ហេង សំណង់អគារមន្ទីរពេទ្យកម្ពស់ប្រាំជាន់នៅខេត្តកំពង់ស្ពឺ នឹងសម្រួលសេវារដ្ឋ អោយកាន់តែងាយស្រួលដល់ប្រជាជន

105


កំពង់ស្ពឺ៖ ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារកម្ពស់ប្រាំជាន់ជាមួយការបំពាក់គ្រឿងបរិក្ខារ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ កាលពីពេលថ្មីៗនេះ គឺគ្រោងនឹងចំណាយទឹកប្រាក់ប្រមាណជាង៥០ម៉ឺនដុល្លារ អាមេរិក ជាថវិការផ្ទាល់របស់លោក ជំទាវ ឧកញ៉ា បណ្ឌិត សៀង ចាន់ហេង។

លោក ជំទាវ ឧកញ៉ា បណ្ឌិត សៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុនហេងអភិវឌ្ឍន៍បានអោយដឹងថា ការសាងសង់បន្ថែមនូវអាគារខាងលើគឺដើម្បីសម្រួលដល់ការបំរើសេវាសាធារណៈទៅដល់ប្រជាពលរដ្ឋអោយកាន់តែមានភាពងាយស្រួលបន្ថែមទៀត ខណៈបច្ចប្បន្នអាគារដែលមានស្រាប់នៅមានកម្រិតនៅឡើយ ។

លោក ជំទាវ ឧកញ៉ា បណ្ឌិតបន្តថា សុខសន្តិភាពបានបង្កើត និងបង្កើនអោយបងប្អូនប្រជាពលរដ្ឋអាចប្រកបមុខរបររកទទួលទានទៅតាមជំនាញរៀងៗខ្លួន បង្កើននូវប្រាក់ចំណូលសម្រាប់គ្រួសារ និងបានជួយអភិវឌ្ឍសង្គមជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសប្បុរសជនក្នុងស្រុកនិងក្រៅស្រុកជាដើម ។

សូមបញ្ជាក់ផងដែរថា កន្លងទៅឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ គឺបានជួយសាងសង់អគារសម្ភព និងរោគស្ត្រី មានកម្ពស់បីជាន់។ដោយឡែកសម្រាប់អាគារកម្ពស់ប្រាំជាន់នឹងបំពាក់គ្រឿងបរិក្ខារទំនើបដែលនឹងចំណាយថវិការជាង៥០ម៉ឺនដុល្លារនៅពេលនេះគឺជាថវិការចំណាយផ្ទាល់ពីនាយិការនៃក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ដោយចាប់ផ្ដើមសាងសង់ពីខែមករា ឆ្នាំ២០១៩ ហើយនឹងរួចរាល់នៅក្នុងឆ្នាំ២០២០ ៕ 

Facebook Comments