សហគមន៍​ជនជាតិ​ដើម​សួយ ទទូច​សុំ​ឱ្យ​អភិវឌ្ឍ​ន៍តំបន់ធម្មជាតិ ដែលផុសចេញទឹកក្ដៅពុះ

205

សហគមន៍​កោ​ដូនតី ដែល​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន ហើយ​ជាទី​ប្រជុំ​នៃ​ជនជាតិ​ដើម​សួយ បាន​ស្នើ​ឱ្យ​អាជ្ញាធរ និង​អ្នកទទួល​សិទ្ធិ​អភិវឌ្ឍ​អេកូ​ទេសចរណ៍ ពន្លឿន​ការអភិវឌ្ឍន៍​នៅ​តំបន់ រមណីយដ្ឋាន ទេ​ទឹកពុះ ដើម្បី​ទាក់ទាញ​អ្នកទេសចរ​ឱ្យ​មក​លេង​កាន់តែ​ច្រើន ខណៈ​បច្ចុប្បន្ន​គ្មាន​ការអភិវឌ្ឍន៍​បន្ថែម។

​រមណីយដ្ឋាន​តេ​ទឹកពុះ ស្ថិតនៅ​ក្នុង​ភូមិ​កោ​ដូនតី ឃុំ​តា​សាល ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ មាន​ចម្ងាយប្រមាណ១១០គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ និង៧០គីឡូម៉ែត្រ​ទីរួមខេត្ត​កំពង់ស្ពឺ ។

​លោក ស៊ុន ស៊ី​ម ប្រធាន​គណៈកម្មការ​សហគមន៍​តំបន់​ធនធាន​ធម្មជាតិ​កោ​ដូនតី បានឱ្យ​ក្រុមការងារ​យើង​ដឹង​ថា បច្ចប្បន្ន​ទីតាំង​រមណីយដ្ឋាន តេ​ទឹកពុះ​នេះ នៅ​ខ្វះខាត​ការ​កែ​លម្អ​ទាំង​ផ្នែក​សោ​ភណ្ឌ​ភាព ទីធ្លា​ចំណត សួន ដើមឈើ ធុងសំរាម កា​ញ្ចុ​សទ​ទួល​ភ្ញៀវ និង​ផ្លូវ​ជាដើម ។

​លោក​បាន​បញ្ជាក់​ថា ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​តេទឹកពុះ ជា​រៀងរាល់ថ្ងៃ ជាពិសេស​ថ្ងៃសៅរ៍ អាទិត្យ និង​ថ្ងៃបុណ្យ​ជាតិ ព្រោះ​តំបន់​នេះ​គេ​មាន​ជំនឿ​លើ​បារមី​ម្ចាស់​ទឹក ម្ចាស់ដី របស់​លោកយាយ​ទេ និង​ទឹក​ក្ដៅ​ពុះ​ពី​ធម្មជាតិ​ដែល​មានតាំងពី​បុរាណកាល​មក ។

​គួរ​រំលឹក​ថា បើ​ទីតាំង​នេះ​មានការ​អភិវឌ្ឍន៍​ឱ្យ​បាន​ល្អ​នឹង​ទាក់ទាញ​ភ្ញៀវ​ចាប់អារម្មណ៍​កាន់តែ​ច្រើន​មក​កម្សាន្ត ដែល​នឹង​ផ្តល់​ឱកាស​ដល់​ពលរដ្ឋ​សហ​គម​ជនជាតិ​ដើម​សួយ ទទួល​បាន​ប្រាក់កម្រៃ​បន្ថែម​ទ្រទ្រង់​ជីវភាព​គ្រួសារ​ពួកគាត់ តាមរយៈ​ការលក់ដូរ និង​បម្រើ​សេ​វ៉ា​កម្មទេសចរណ៍ ៕

Facebook Comments