សត្វផ្សោតនៅតំបន់អេកូទេសចរណ៍ព្រះរំកិលបានងាប់ និងបាត់ខ្លួនស្ទើផុតពូជ ហើយភ្ញៀវទេសចរក៏ធ្លាក់ចុះ

106


ខេត្តស្ទឹងត្រែង:លោក ផយ វណ្ណា អនុប្រធានអេកូទេសចរណ៍ព្រះរំកិលបានអោយដឹងថា សត្វផ្សោតក្នុងអន្លុងអូរឈើទាលនៅសល់តែចំនួនបីក្បាលប៉ុណ្ណោះ ក្រៅពីនេះបានងាប់ និងបាត់ខ្លួនមិនដឹងជាទៅណា ។ 

លោកបន្តថានៅតំបន់ទេសចរណ៍ព្រះរំកិលនេះមានអន្លង់សត្វផ្សោតរស់នៅមួយកន្លែងឈ្មោះអន្លង់អូរឈើទាល។ហើយពីមុនអន្លង់អូរឈើទាលនេះមានសត្វផ្សោតរស់នៅជាងដប់ក្បាល។ដោយមូលហេតុនៃការបាត់ខ្លួន មានដូចជា ការបំផ្ទះគ្រាប់រំសេវធ្វើទំបន់វារីដនសាហុងនៅប្រទេសឡាវ (មានសំលេងលោកផយ វណ្ណា)។

ដោយឡែកលោក ទុំ នីរ៉ូ ប្រជលផលខេត្តស្ទឹងត្រែងបានអោយដឹងថា សត្វផ្សោតនៅខេត្តស្ទឹងត្រែងមានចំនួនប្រមាណជាង៣០ក្បាល  ដែលរស់នៅក្នុងអន្លុងចំនួន៤កន្លែង គឺអន្លង់ចំនួន៣ស្ថិតក្នុងស្រុកសៀមបូក និងអន្លង់ព្រះរំកិលស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់។

លោកបន្តថា សត្វផ្សោតមានសារ:សំខាន់ណាស់ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រសិនបើនៅក្នុងអន្លង់អូរឈើទាល សត្វផ្សោតវិនាសអស់នោះភ្ញៀវទេសចរគេក៏ឈប់មកទីនេះដែរ  ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនៅតំបន់ ត្រូវជួយថែរក្សាគ្នាអោយសត្វផ្សោតគង់វង់ ដើម្បីទាក់ទាញភ្ញៀវទេសចរ៕

Facebook Comments