ល្បែងស៊ីសងបាញ់ត្រីជាច្រើនកន្លែងបើកលេងយ៉ាង ពេញបន្ទុកនៅរាជធានីភ្នំពេញ ក្រោមការចាត់ចែងពីមេធំអ៉ីគង់នឹងលោកវេហា

366


ភ្នំពេញ៖មេបើកល្បែងស៊ីសងបាញ់ត្រីធំៗមានឈ្មោះអ៉ីគង់ នឹងលោកវេហា កំពុងដាក់ពង្រាយទូបាញ់ត្រីស៊ីសងជាច្រើនកន្លែងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នឹងតាមបណ្ដាខេត្តមួយចំនួន ។

ក្នុងខណ្ឌដូនពេញក៏មានច្រើនកន្លែងដែរ ដូចជារូបភាពបង្ហាញនេះគឺជាអាជីវកម្មរបស់លោកផ្កាយ១ម្នាក់រហ័សនាមវេហា ជាថៅកែល្បែងស៊ីសងបាញ់ត្រីលំដាប់លេខ១នៅកម្ពុជា ហើយក៏ជាអ្នកបំរើការងារនៅក្រសួងមហាផ្ទៃផងដែរ។ រូបភាពទីតាំងទូបាញ់ត្រីស៉ីសងគឺជ្រកក្រោមរូបភាពភោជនីយដ្ឋានsky fun ស្ថិតនៅចិញ្ចើមផ្លូវលេខ៦៣ កែងស្តុបអារយ៉ង់ មហាវិថីត្រសក់ផ្អែម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ហើយផ្ទះមួយនៅជាប់ភោជនីយដ្ឋានក៏ដាក់មួយទូផងដែរ។ ហើយនឹងមានជាច្រើនទីតាំងទៀតនៅខណ្ឌចំការមន ប្លុកបឹងត្របែកជាកន្លែងតម្លើងទូសម្រាប់លក់នឹងបើកលេងផង នឹងមាននៅកោះពេជ្រ មាននៅខណ្ឌឬស្សីកែវ នឹងខណ្ឌមានជ័យជាដើម ។

ក្នុងនោះលោកវេហាក៏មានដាក់ហ៊ុននឹងអ្នកផ្សេងទៀត ដូចជាមេឈ្មោះលោកសូយកំពុងបើកលេងនៅក្នុងផ្ទះលេខ៩លេខ១០ ស្ថិតនៅភូមិទ្រា១ ផ្លូវលំ ទល់មុខរបងចំហៀងខាងលិចវត្តស្ទឹងមានជ័យ ។ នឹងមួយទៀតនៅក្នុងផ្ទះឈើលើផ្លូវ២៧១ ទល់មុខចំហៀងស្ពានអាកាស ស្ទឹងមានជ័យ ជារបស់លោកសូយនឹងយាយម៉ៅ ។

ទាក់ទងករណីនេះលោក តេង ស៊ីណូ អធិការខណ្ឌមានជ័យ បានអោយដឹងថា គណៈបញ្ជាការខណ្ឌទើបតែចុះល្បាតមើលតាមគោលដៅ ដោយលោកបានបង្ហាញរូបភាពនៅទីតាំងផ្ទះមួយល្វែងដែលជាអតីតកន្លែងបើកទូបាញ់ត្រីស៊ីសង គឺលោកចង់បង្ហាញថា គ្មាននោះទេ ដែលផ្ទុយពីអ្នកភូមិរាយការមក ។ 

ចំណែកលោក ចាន់ គុណថេត អភិបាលរងខណ្ឌដូនពេញ បានអោយដឹងថា បើដឹងនឹងឃើញទីតាំងដាក់ទូបាញ់ត្រីស៉ីសងនេះលោកនឹងចាត់វិធានការ ។

សេចក្ដីរាយការបន្តថា លោកវេហាសហការគ្នាជាមួយអ៉ីគង់រកស៊ីមុខរបរនេះដុះស្លែមកហើយសមត្ថកិច្ចគឺស្គាល់អ្នកទាំងពីរច្បាស់ហើយអ្នកមួយចំនួនកំពុងតែឃុបឃិតទទួលប្រយោជន៏ពីមុខរបរនេះ។

ទាក់ទងនឹងការលើកឡើងនេះដែរ យើងខ្ញុំមិនទាន់អាចសុំការបញ្ជាក់ពីលោកវេហាបាននៅឡើយ ៕ 

Facebook Comments