លោក​ ​ណុប​ ​ឌី​ ​ចាប់ដៃ​រកស៊ី​ជាមួយ​ឧកញ៉ា​ ​តាំង​ ​អៀង​ ​ជាន់​ផ្អៀង​ខេត្ត​ពោធិ៍សាត់​ ​រឿង​បទល្មើស​ព្រៃឈើ​

217

​ពោធិ៍សាត់៖ សេចក្ដី​រាយ​ការ​មក​ថា​ ​លោក​ ​ណុប​ ​ឌី​ ​នឹង​លោក​ឧកញ៉ា​ ​តាំង​ ​អៀង​ ​កំពុង​ចាប់ដៃ​គ្នា​រកស៊ី​ឈើ​ល្មើសច្បាប់​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱរ៉ាល់​តំបន់​ពោធិ​សាត់​ ​ដោយមាន​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ជាពិសេស​អ្នកតា​ធំ​ប្រចាំ​ខេត្ត​។​


តាម​សេចក្ដី​រាយ​ការបាន​បន្ត​ថា​ ​ក្រុម​នេះ​ចាយប្រាក់​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែៗ​លើ​ជំនួញ​ឈើ​ល្មើសច្បាប់​ ​ទើប​គ្មាន​អស់លោក​សមត្ថកិច្ច​ ​និង​មន្ត្រី​ជំនាញ​ ​ពិសេស​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ ​មិន​ចាត់វិធានការ​លើ​ក្រុម​នេះ​ឡើយ​ ​ដែល​នាំ​អោយ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​ព្រៃឈើ​ក្នុង​ដែន​អភិរក្ស​កាន់តែ​រលាយ​ហិនហោច​។​ ​ក្នុង​នោះ​គេ​ដឹង​ថា​ ​លោក​ឧកញ៉ា​តាំង​ ​អៀង​ ​ជា​ម្ចាស់ភាគហ៊ុន​ធំជាង​លោក​ណុប​ ​ឌី​ ​ដែល​ពួកគេ​ជ្រក​ក្រោម​ដំបូល​ក្រុមហ៊ុនMDS​ ​តែ​ការ​កាប់​នឹង​ដឹកជញ្ជូន​ឈើ​ពី​ខាងក្រៅ​ក្រុមហ៊ុន​ ​ពោល​គឺ​កាប់​ចេញពី​ព្រៃ​អភិរក្ស​ ​មក​ចូល​ក្រុមហ៊ុន​ ​ក្រោម​រូបភាព​បំភ័ន្ត​ភ្នែក​ ​ស្រប​ពេល​ដែល​អ្នក​ឃុ​ត​ឃិ​ត​ធ្វើមិនដឹង​មិនឃើញ​នឹង​មើលផ្លូវ​អោយ​ម៉ា​អេម​។​ ​ដូចជា​រូបភាព​វី​ឌី​អូរ​ថ​យន្ត​អា​រ៉េ​លាន់​សម្លេង​ឡើង​ទ្រហឹង​ដឹកឈើ​ប្រណិត​ចេញពី​ក្នុង​ដែន​អភិរក្ស​បាន​យ៉ាង​រលូន​គ្មាន​ការ​រំខាន​។​ ​

ទាក់ទង​ករណីនេះ​ដែរ​ ​កន្លង​ទៅ​ថ្មី​ៗ​នេះ​ក្រុម​អង្គការ​ប្រឆាំង​អំពើពុករលួយ​ ​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ​ ​និង​ការពារ​សិទ្ធិពល​រដ្ឋ​ដឹកនាំ​ដោយ​លោក​ ​ជា​ ​ហ៊ាន​ ​ធ្វើការ​ផ្នែក​បរិស្ថាន​ត្រូវ​បាន​ក្រុម​ឧទ្យានុ​រក្ស​ដែល​ជា​បក្សពួក​របស់​ឈ្មួញ​ខាងលើ​ ​ធ្វើការ​ឃាត់ខ្លួន​និង​ដក​ទូរសព្ទ​មួយ​យប់​ទើប​ដោះលែង​វិញ​ ​បន្ទាប់ពី​មន្ត្រី​អង្គការ​ទាំងនោះ​ចូល​ទៅ​ឃើញ​សកម្មភាព​បំផ្លាញ​ព្រៃឈើ​របស់​បក្សពួក​គេ​ ​។​ ​ហើយ​ការ​ឃាត់ខ្លួន​នេះ​ដែរ​ត្រូវ​មន្ត្រី​ឧទ្យាន​នុរក្ស​ថា​ ​ធ្វើតាមបញ្ជា​ពី​លោក​អភិបាលខេត្ត​ ​ម៉ៅ​ ​ធនិន​។

​ចំណែក​លោក​ ​ណុប​ ​ឌី​ ​មិនទាន់​អាច​សុំ​ការ​បញ្ជាក់​បាន​នៅឡើយ​ទេ​ ​ដោយ​ទូរសព្ទ​ខល​មិន​ចូល​នៅ​ថ្ងៃទី០៨​ ​ខែមករា​ ​ឆ្នាំ២០១៩​ ​។​ ​

គួ​រំលឹក​ថា​ ​ព្រៃ​អភិរក្ស​ដែល​នៅ​សេសសល់​នេះ​កំពុង​រង​ការ​វិនាស​កាន់តែ​ធ្ងន់ធ្ងរ​ ​ប្រសិនបើ​គ្មាន​វិធានការ​ពិតប្រាកដ​ពី​អ្នក​ដែល​ពាក់ព័ន្ធ​ ​ជាពិសេស​អ្នកទទួល​ខុសត្រូវ​ខ្ពស់​នៅក្នុង​ខេត្ត​ពោធិ​សាត់​នឹង​ក្រុម​បង្ក្រាប​ថ្នាក់​ជាតិ៕​

Facebook Comments