លោកឧកញ៉ាភិរម្យ ធ្វើឱ្យអ្នកកាសែតម្នាក់ត្រូវមេបណ្ដេញចេញពីអង្គភាព?

212

លោក ផាន់ ហ៊ន អ្នកយកព័ត៌មានទើបគេស្គាល់ច្រើនមួយរយៈពេលចុងក្រោយនេះ តាមរយៈសេចក្ដីរាយការណ៍លាយនឹងសម្ដីរអាក់រអួលញាប់ៗជួនត្រូវជួនខុសរបៀបកំប្លែងធ្វើឱ្យប្រិយមិត្តផ្ទុះសំណើចនោះ ត្រូវបានមេបញ្ឈប់ពីការងារហើយកាលពីពេលៗថ្មីៗនេះ។

នេះបើតាមការប្រកាសព័ត៌មានពីលោក នី ពេជ ប្រធានគ្រប់គ្រងអង្គភាព icdtv ដែលមានខ្លឹមសារដូចខាងក្រោម។

ខ្ញុំបាទសូមប្រកាសជាសារធារណៈជាផ្លូវការក្នុងការដកលោក ផាន់ ហ៊ន ភា្នក់ងារយកព័ត៌មានប្រចាំខេត្តស្វារៀងចេញពីអង្គភាពicdtv ចាប់ពីវេលាម៉ោង ២០:០០នាទីយប់ថ្ងៃទី 20 ខែកុម្ភៈ ឆ្នាំ 2020 នេះតទៅ ដោយសារលោក ផាន់ ហ៊ន មិនគោរពវិន័យច្បាប់ផ្ទៃក្នុងរបស់អង្គភាពមួយសារជាពីរសារ រហូតច្រេីនលេីកច្រេីនសារមកហើយ ។

ដូចច្នេះសូមជម្រាបដល់មន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់មេត្តាជ្រាបជាដំណឹងបើថ្ងៃក្រោយបុគ្គលម្នាក់ដែលមានឈ្មោះ ផាន់ ហ៊ន នេះយកឈ្មោះអង្គភាព icdtv ទៅប្រើដេីម្បីលាភសក្ការៈនោះធ្វេីឲ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ សូមចាត់ការទៅតាមផ្លូវច្បាប់ចុះហេីយ អង្គភាព icdtv យេីងខ្ញុំមិនទទួលខុសត្រូវទៀតនោះឡើយ។ 

ហេីយអង្គភាពយេីងខ្ញុំនិងលំអិតជូនបងប្អូននៅពេលក្រោយ សូមអរគុណ 🙏🙏🙏🙏🙏។

ទាក់ទងការលើកឡើងនេះលោក ផាត់ ហ៊ន បានឱ្យដឹងថា ខ្លួនមិនដែលបានទទួលប្រាក់ពីស្ថាប័នណាមួយឡើយ គឺបានទទួលតែពីលោក ឧកញ៉ា បណ្ឌិត ភិរម្យ វិចិត្រដារ៉ា ជាថ្លៃសាំងតិចតួចប៉ុណ្ណោះ ពេលចុះទៅយកព័ត៌មានម្ដងៗពោលគឺដូចជាអ្នកសារព័ត៌មានទូទៅមិនមានអ្វីជាដុំកំភួនឡើយ។ ប្រសិនបើមេរបស់ខ្លួនចង់ឱ្យខ្លួនធ្វើតាមទាំងអស់នោះលោកសូមទាប្រាក់ខែ៧០០ ដុល្លារ ក្នុង១ខែខណៈដែលលោកចាងហ្វាង មិនធ្លាប់ធ្វើការបានប្រាក់ខែបានចំនួននេះឡើយ។

ចំណែកលោក ឧកញ៉ា បណ្ឌិត ភិរម្យ វិចិត្រដារ៉ា លើកឡើងក្នុងផេកលោកថា ផ្សាយព័ត៌មានលើកជើងបានសុខ កុំផ្សាយការសង្គមព្រោះអត់លុយ មកពីខ្ញុំចែកសៀវភៅច្រើនពេក ទើបគាត់មកផ្សព្វផ្សាយ អាចគេគិតថា ទទួលបានលាភសក្ការៈ។ ដោយលោកឧកញ៉ាសង្កត់ធ្ងន់ថា ការបញ្ឈប់លោក ហ៊ន ពីស្ថាប័នសារព័ត៌មានICD TV នេះ ក៏មានការអាណិតអាសូរលើអ្នកសារព័ត៌មានរូបនេះ។ ដោយសារតែលោក ហ៊ន ជាមនុស្សស្លូតត្រង់ចូលចិត្តនិយាយការពិតលោក ឧកញ៉ា បណ្ឌិត ថានឹងព្យាយាមផ្ដល់ការងារថ្មី ឬបើក សារព័ត៌មានថ្មីជូន ប្រសិនបើលោកហ៊នពេញចិត្ត៕

Facebook Comments