លោកអភិបាលស្រុកគងពិសី មិនចង់អោយជំនាញវាស់ដីដោះស្រាយទំនាស់ ខណៈគេសង្ស័យថាបានចូលរួមក្លែងឯកសារ

284

កំពង់ស្ពឺ៖ ដីមួយកន្លែងទំហំក្បាល៩ម៉ែត្រ៨តឹក បណ្តោយ១០០ម៉ែត្រ ស្ថិតនៅភូមិទួលធ្នង់ ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានអាជ្ញាធរមូលដ្ឋានទទួលស្គាល់ម្ចាស់ដីជាលោកស្រី វង្ស សុជា
បន្ទាប់ពីគណៈកម្មការចម្រុះដែលមានសមាសភាពចូលរួមដូចជា មេភូមិ មេឃុំ ប្រធានក្រុមប្រឹក្សាឃុំ ប្រធានសេវាកម្មយុត្តិធម៌ ភូមិបាលស្រុក និងប្រជាជនជុំវិញដី កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨។

ស្រាប់តែនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ បែជាលោក អ៊ឹម សៅរ៉ាម ភូមិបាលស្រុកគងពិសី ចេញសេចក្តីប្រកាស់រៀបចំធ្វើប្លង់អោយឈ្មោះផ្សេងទៅវិញគឺឈ្មោះ នឿក ហេង ដែលប្រធានភូមិ និងតំណាងឃុំមិនដែលស្គាល់ផងនោះ ទើបកើតជាចម្ងល់ ខណៈដីនៅជុំវិញដីនោះឈ្មួញកណ្តាលទិញអស់ហើយ ដើម្បីលក់បន្តអោយឈ្មួញចិន ។ ទើបមានការតវ៉ាពីភាគីលោកស្រី វង្ស សុជា និងអាជ្ញាធរមូលដ្ឋានចេញមុខអះអាង ។ (សម្លេងមេភូមិ មេឃុំ)

ក្រោយមកនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ គណៈកម្មការជម្រុះចុះមកជួបជុំគ្រប់ភាគីដែលពាក់ព័ន្ធ តាមការជម្រុញអោយដោះស្រាយពីសំណាក់ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្ត បែជាលោក អ៊ឹម សៅរ៉ាម ភូមិបាលស្រុកគងពិសី ថាលោកមិនហ៊ានវាស់ទេ ព្រោះភាគីទាំង២មិនត្រូវគ្នា ក៏កើតជាចំងល់ និងសង្ស័យថា លោកប្រព្រឹត្តអំពើពុករលួយ ជាមួយលោកធី ជាអភិបាលស្រុក ឃុបឃិតជាមួយឈ្មួញដី ។ ព្រោះបានចេញលិខិតបិទផ្សាយដាក់ឈ្មោះអ្នកផ្សេងជាក្រុមអ្នកគួកជេ ខុសពីលិខិតគណៈកម្មការចម្រុះចុះវាស់ពីដំបូង ។ ពោលគឺលោកអភិបាលស្រុកមានចេតនាមិនចង់អោយវាស់ ។

សូមបញ្ជាក់ថា ស្រដៀងគ្នានេះដែរឈ្មួញពុះដីឡូ លក់នៅតំបន់ក្រោយរោងចក្រ Gpart ស្ថិតនៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានលក់ដីឡូ និង ផ្ទះល្វែង ជូនអតិថិជន ដោយមានការឃុបឃិត ជាមួយមេភូមិស្វាយទាប ស្មៀន និង មេឃុំ អង្គពពេល និងជំនាញក៏ដូចជាអភិបាលស្រុក ធ្វើលិខិត ផ្ទេរសិទ្ធិចេញប្លង់ដី ចុះថ្ងៃ ខែ ឆ្នាំ ( 2017 ) ទោះជាការលក់ទិញក្នុងឆ្នាំ 2018 ក៏ដោយ ។ (គេធ្វើយ៉ាងដូចនេះដើម្បីគេងប្រយោជន៏ផ្ទាល់ខ្លួន មិនព្រមធ្វើតាមនីតិវិធី គេងប្រាក់បង់ពន្ធរបស់ក្រុមហ៊ុនចូលហោប៉ៅ ចំណេញទាំងក្រុមហ៊ុននិងអស់លោកជំនាញនិងអាជ្ញាធរ)

ការចុះបញ្ជីរ 2017 នេះដោយសំអាងថា ងាយស្រួល មិនបង់ពន្ធអីសាំញ៉ាំ ហើយរហ័ស សំរាប់ការលក់ ទៅអោយអតិថិជន ។ ដោយឡែកលោក ប៉ែន ហេង មេឃុំអង្គពពេលថា ការធ្វើបែបនេះគឺតាមតែភាគីអ្នកទិញនិងអ្នកលក់យល់ព្រមជាមួយគ្នា សម្រាប់លោកគឺធ្វើអោយតាមសំណើរតែប៉ុណ្ណោះ។ មួយណាខាងស្រុកក៏មិនបដិសេដ្ឋ (ឃុបឃិតគ្នាក្លែងឯកសារ)

ឈ្មួញពុះដីឡូ និង ផ្ទះល្វែងលក់ ថា គេធ្វើលិខិតផ្ទេរសិទ្ធិ 2017 លក់អស់រាប់ពាន់ឡូ មកហើយគឺគ្មានបញ្ហាអីនោះទេ ៕

Facebook Comments