លោកគយ ខៀវ សារឿន និងលោក នង សុខុម បើកអោយនាំចូលសំណល់ពីប្រទេសវៀតណាម មក កម្ពុជា

1517


លោក ខៀវ សារឿន មេគយខេត្តស្វាយរៀង និងលោក នង សុខុម មេគយច្រកព្រំដែន ល្បីរឿងបើកដៃអោយឈ្មួញវៀតណាម ដឹកកាកសំណល់២រថយន្តយីឌុប ចូលមកកម្ពុជានៅចំណុចច្រករបៀង (សាលាក្រុងបាវិត -កេម៊ែ) ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីវេលាម៉ោង៧និង៤០នាទី យប់ថ្ងៃទី៣ ខែវិច្ឆកា ឆ្នាំ២០១៨ នឹងបម្រុងដឹកបន្តមកកាន់ រាជធានីភ្នំពេញ ។

កាកសំណល់ទាំងនោះជាប្រភេទកាកសំណល់កំប៉ុងភេជ្ជៈនិងថង់ប្លាស្ទិកជាច្រើនប្រភេទរាប់តោន (កៀបបញ្ចូលគ្នា) ដោយគេប្រើរូបភាពបន្លំដឹកចេញពីដេប៉ូមានច្បាប់ ប្រមូលទិញអេតចាយក្នុងស្រុករបស់ ឈ្មោះ ចែសីលា នៅក្រុងបាវិត បន្ទាប់ពីគេរត់ការបង់ប្រាក់អោយខាងជំនាញគយ ។

ទាក់ទងករណីនេះក្រុមការងារយើងខ្ញុំមិនទាន់អាចសុំការបំភ្លឺពីលោក ខៀវ សារឿន និងលោក នង សុខុមបាននៅឡើយ យើងខ្ញុំរងចាំការស្រាយបំភ្លឺពីលោកទាំង២ ។

គួររំលឹកថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា  លោក គុណ ញឹម ធ្លាប់បានហាមឃាត់និងចេញលិខិតជាផ្លូវការដល់ លោកលោកស្រីប្រធាននាយកដ្ឋានសាខាការិយាល័យគយ និងរដ្ឋាករ ទាំងអស់ត្រូវពង្រឹងពិនិត្យទប់ស្កាត់ការហូចូលនូវកាកសំណល់ គ្រប់ប្រភេទពីប្រទេសក្រៅ ។ តែការនេះឃើញថា ការអនុវត្តន៍របស់ថ្នាក់ក្រោមហាក់បានកន្ទេលធំបន្លំដេក ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន ។ ហើយក្រៅតែពីកាកសំណល់ គឺមានទំនិញមិនតិចទេដែលគេឃុបឃិតគ្នានាំចូលដោយបង់ពន្ធមិនគ្រប់ ឬមិនបង់ពន្ធ ដែលគេរៀបតាមផែនការ បោះគោលដៅចរាចរណ៍ទំនិញមិនពិត (រាយការដាក់ផែនការប្រមូលប្រាក់ពន្ធអោយត្រូវតាមការកំណត់ ឬលើសតិចតួច ខ្វះតិចតួច តែតាមពិតទំនិញចរាចរណ៍ពិតលើសពីប្រាក់ដែលកំណត់តាមគោលដៅទៅទៀត) ដែលចំនុចនេះធ្វើអោយបាត់ចំណូលជាតិ ធ្វើអោយប៉ះពាល់ដល់គោលការណ៏ គោលបំណងប្រមុខថ្នាក់នាំ ៕

Facebook Comments