លោកគយនិងសមត្ថកិច្ចនៅច្រកដូនរ័ត្នបើកដៃអោយយួនយកកាកសំណល់ហាមឃាត់ចូលស្រុក

128

សេចក្ដីរាយការមកថា នៅវេលាម៉ោ២១ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ រថយន្តដឹកកាកសំណល់កំពុងផ្ទេរពីរថយន្តវៀតណាម ដាក់មករថយន្តយីឌុបខ្មែរចំនួន៣គ្រឿង នៅមាត់ច្រកដូនរ័ត្ន ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ក្នុងនោះផងដែរលោក នូ ស៊ីថា ប្រធានសាខាគយ និងរដ្ឋាករ ខេត្តត្បូងឃ្មុំ ថាខ្លួនបានអោយកម្លាំងប្រចាំការមើលសកម្មភាពនេះ តែតាមពិតការផ្ទេរកាកសំណល់នៅតែបន្ត ខណៈគេរាយការណ៏ថា រថយន្តយីឌុប៣គ្រឿងរបស់ខ្មែរកំពុងលើកដាក់កាកសំណល់នោះពាក់ស្លាកលេខ 0104 , 5354 និង0185ដោយគេបានសែនព្រេនអស់អ្នកតាម្ចាស់ដីហើយទើបហ៊ានបែបនេះ ។

គួររំលឹកថា កន្លងទៅលោក បណ្ឌិត គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញលិខិតផ្លូវការសេចក្តីណែនាំដល់ លោកលោកស្រី ប្រធានការិយាល័យ នាយកដ្ឋាន គយនិងរដ្ឋាករ ទូទាំងប្រទេស អោយទប់ស្កាត់ពិនិត្យការហូបចូលកាកសំណល់បែបនេះ ប៉ុន្តែគេសង្កេតឃើញថា សកម្មភាពឃិបឃិតគ្នាបើកដៃអោយនាំចូលកាកសំណល់នៅតែបន្តយ៉ាងគគ្រឹកគគ្រេងនៅតាមច្រកជាច្រើនទីតាំងរវាងព្រំដែនខ្មែរយួន ៕

Facebook Comments