រណ្ដៅដីល្មើសបទដ្ឋានបច្ចេកទេនៅភូមិស្លែង ស្រុកកណ្តាលស្ទឹង កំពុងបង្កក្ដីបារម្មណ៍ដល់អ្នកភូមិ

174


រណ្ដៅដីជ្រៅដល់ក្បាលថ្មមួយកន្លែងស្ថិតនៅភូមិស្លែង ឃុំត្រពាំងវែង ស្រុកណ្តាលស្ទឹង ខេត្តកណ្តាល បានធ្វើអោយពលរដ្ឋក្តៅក្រហាយដោយសារតែសកម្មភាពជីកជ្រៅ នៅកៀកភូមិនិងដីអាស្រ័យផលរបស់ពួកគាត់ ដោយមិនទុកជើងទេអោយបានត្រឹមត្រូវ ដឹកដីមិនគ្រប បង្កជាធូលីហុយ មិនធ្វើរបងព័ទ្ធរណ្ដៅ ដែលប្រឈមខ្លាំងលើក្មេងៗនិងសត្វចញ្ចឹមរបស់ពួកគាត់។

សេចក្ដីរាយការណ៍បានអោយដឹងថា សកម្មភាពនេះកើតឡើងជាយូរមកហើយ ទោះជាអ្នកភូមិទទូចដល់អាជ្ញាធរអោយជួយអន្តរាគមន៍ក៏មិនមានប្រសិទ្ធិភាពឡើយ ព្រោះក្រុមអ្នកម្ចាស់អាជីវកម្មបានត្រូវរូវគ្នាជាមួយជំនាញនិងអាជ្ញាធរថ្នាក់លើ ធ្វើអោយក្រុមនេះបន្តសកម្មភាពទាំងល្មើសបទដ្ឋានបច្ចេកទេស។ហើយដីរបស់គាត់នៅក្បែរណ្ដៅនោះត្រូវបានធ្លាក់តម្លៃខុសពីដីគេផ្សេងទៀត ខណៈភូមិសាស្រ្តនេះកំពុងអភិវឌ្ឍន៍ទៅជាដីពុះឡូត៍ សម្រាប់លក់ជាច្រើនទីតាំង។

ទាក់ទងករណីនេះលោក បូ ណារ៉េត អភិបាលស្រុកកណ្ដាលស្ទឹងបានអោយដឹងថា កន្លងទៅអាជ្ញាធរស្រុកបានមានរបាយការទៅថ្នាក់លើសុំកិច្ចអន្តរាគមន៏រាយការណ៍ស្នើទៅថា្នក់ខេត្តនិងក្រសួងជំនាញអំពីការដែលម្ចាស់អាជីវកម្មជីកជ្រៅមុននិងបន្តអាជ្ញាប័ណ្ណអោយទៀតសូមអោយពិនិត្យ មើល តែក្រោយមកខាងក្រសួងនឹងថ្នាក់ខេត្តបានមកពិនិត្យក៏បានចេញអាជ្ញាប័ណ្ណបន្តដោយមិនឆ្លងស្រុកនោះទេ លោកហៅថាអាជ្ញាប័ណ្ណធ្លាក់ពីលើមេឃ។

សូមរំលឹកផងដែរថា  បទដ្ឋានបច្ចេកទេសក្រសួងជំនាញច្បាប់បានកំណត់ថា ការជីករណ្តៅដីលើសពីមួយហិកតាត្រូវសុំច្បាប់អនុញ្ញាតពីក្រសួងជំនាញ មានក្រសួងរ៉ែនិងថាមពល ក្រសួងបរិស្ថាន បើត្រឹមមួយហិកតាសុំត្រឹមខេត្ត ហើយបើមានគម្រោងធ្វើបន្តសុំច្បាប់ខេត្តបន្តត្រូវតែរក្សាព្រំដីមិនរំលាយចូលគ្នាទេ ត្រូវធ្វើអោយឆ្ងាយពីភូមិប្រជាពលរដ្ឋមិនតិតជាង៥០០ម៉ែត្រ ឆ្ងាយពីដីអាស្រ័យផលអ្នកភូមិយ៉ាងតិច១៥ម៉ែត្រតាមស្ថានភាពដី ។ហើយជម្រៅបើក្រសួងអនុញ្ញាតមិនលើសពី១៥ម៉ែត្រទៅតាមស្ថានភាពដី តែបើខាងខេត្តត្រឹមតែ១០ម៉ែត្រទៅតាមស្ថានភាពដី ត្រូវធ្វើជើងទេក្នុងរណ្តៅដី និងធ្វើរបងការពារគ្រោះថ្នាក់បើរណ្តៅជ្រៅ ការដឹកជញ្ជូនដីឬខ្សាច់ត្រូវតែស្ងួតមិនលើសទ្រុង មិនលើសទម្ងន់ គ្របអោយជិត ជាដើម ៕ 

Facebook Comments