ត្រីបន្តត្រូវច្រើននៅតាមដងទន្លេសាបក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនិងខេត្តកណ្តាល

102

ភ្នំពេញ៖ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្នុងរដូវនេសាទឆ្នាំ២០១៨-២០១៩ រដ្ឋបាលជលផលបានសង្កេតតាមដានលើកំពស់ទឹកក្នុងបឹងទន្លេសាបនិងលំហូរទឹកដែលហូរចេញពីបឹងទន្លេសាបឃើញថា ទឹកស្រកលឿនជាងបណ្តាឆ្នាំមុន។

រដ្ឋបាលជលផលបន្តថា លក្ខណៈបែបនេះ ធ្វើឱ្យគន្លងដាយនៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនិងខេត្តកណ្តាល អាចេនេសាទត្រីបានច្រើនក្នុងខែមិគសិរនេះ គឺចាប់ពីថ្ងៃ ៧ កើត ដល់ថ្ងៃ ១៣ កើត ដែលត្រូវនឹងថ្ងៃទី១៤ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ប្រសិនបើមេឃស្រឡះល្អនិងគ្មានភ្លៀងកក់ខែ។

ដោយត្រីត្រូវច្រើនបែបនេះ រដ្ឋបាលជលផល សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុកផ្អកត្រីឆ្អើរ។ល។ សម្រាប់ទុកបរិភោគប្រចាំឆ្នាំ មេត្តាអញ្ជើញមកទិញត្រីក្នុងកំឡុងពេលនេះអោយបានរួសរាន់តាមពេលវេលានិងនៅ ទីតាំងដែលស្ថិតនៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនិងខេត្តកណ្តាល។

ស្របគ្នានេះដែររដ្ឋបាលជលផលបានសំណូមពរដល់អាជ្ញាធរមូលដ្ឋានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ជួយបង្ករលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមកស្នាក់នៅនិងដឹកជញ្ជូនផលិតផលត្រីកុំអោយមានការរាំងស្ទះតាមការតួរ៕

Facebook Comments