មេ​ឆ្នោត​យួន​ប្រចាំ​រាជធានី​ភ្នំពេញ កំពុង​ប្រជែង​ទីផ្សារ បន្ទាប់ពី​ល្បី​រន្ទឺ​ថា ឧក​ញ៉ា​ខ្នា​មក​រក​ស៉ី​ដែរ​

3058

​ឧកញ៉ា ខ្នា មេ​ក្លោង​រក​ស៉ី​បំផ្លាញ​ព្រៃឈើ នៅ​តំបន់​ឥសាន្ត បាន​បន្ថែម​មុខរបរ​ជា​មេ​ឆ្នោត​យួន អង្រួន​ចិត្ត​អ្នករក​ស៊ី​ដូចគ្នា ផ្អើល​រាជ​ធា​នី​គុ​ជ។

សេចក្តី​រាយ​ការ​មក​ថា ឧកញ៉ា ខ្នា ដែល​ល្បីល្បាញ​ល្បើក​ដី​រឿ​ងរ​កស៉ី​កាប់​បំផ្លាញ​ព្រៃឈើ ឥឡូវ​ល្បី​ថា មក​បើក​ឆ្នោត​យួន ខណៈ​មាន​បាតុភាព​អ្នកណា​មិន​ធ្វើកូន​កញ្ច្រែង​ខ្លួន មាន​ក្រុម​ដើរ​អុកឡុករបស់លោកឧញ៉ា ណូ ដោយមាន​ឈ្មោះ ម៉ៅ អ៊ុច ជា​ទាហាន​ដើរ​អុកឡុក​គេ​តាម​ផ្សារ​ច្រងេងច្រងាង​ធ្វើ​ឱ្យ​ពលរដ្ឋ​ហួសចិត្ត ជេរប្រទេច ដាក់​បណ្តាសា អ្នកផ្សារ​ហៅថា ក្រុម​បាត​ផ្សារ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សង្គម រី​ឯ​សមត្ថកិច្ច​ខ្លះ​សំងំ​ឈឹង បើ​តាម​គេ​ដឹង​មក​ពី​បាតដៃ​ក៏​សាច់​ខ្នងដៃ​ក៏​សាច់ សុទ្ធតែ​ប្រយោជន៍​ផង​នោះ​ក៏​ធ្វើមិនដឹង​មិនឮ ហើយ​ខ្លះ​ក៏​ធ្វើការ​ចាប់ចង​តាម​ខ្សែ​ញ៉ាក់​ជាដើម។

តើ​សមត្ថកិច្ច​ទៅណា​អស់ហើយ បាន​ជា​បណ្ដោយ​ឱ្យ​ពួក​នេះ​បង្ក​ភាព​អនាធិបតេយ្យ​បែបនេះ​?

សេចក្តី​រាយ​ការបាន​បន្ត​ទៀត​ថា ជើងខ្លាំង​ចាស់វស្សា​ជា​មេ​ឆ្នោត​ធំៗ​ប្រចាំ​រាជធានី​ភ្នំពេញ​ធ្លាប់តែ​អុង​អាត់​មាន​ដូចជាលោក ហេង ឡា​លីន ជា​យោធា​វ័យក្មេង​ពាក់​ផ្កាយ​ពីរនៅកងពលតូចលេខ៧០ និង​លោក កែវ ចំរើន ហៅ​ព្រីង បម្រើការ​ងារ​នៅ​បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ក៏​កំពុង​ក្រពុលមុខ​កាច់កុង និង​ក្រុម​មក​រក​ស៉ី​ថ្មីថ្មោង​នេះ។ តើ​ការ​លើកឡើង​នេះ​ពិត​មិន​ពិត​? យើងខ្ញុំ​រង​ចាំ​បំភ្លឺ​ចំពោះ​ការ​បកស្រាយ​ពី​អ្នក​ដែល​ពាក់ព័ន្ធ៕

​ប្រភព៖ រាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ផ្សារ​សាមគ្គី ( ខាងក្រោម​នេះ​ជា​វីដេអូ​ក្រុម​អនាធិបតេយ្យ​ដែល​មាន​រហ័ស​នាម​ឧក​ញ៉ា​ណូ និង​ឈ្មោះ ម៉ៅ អ៊ុច បង្ក​ការ​អុកឡុក នៅ​រាជធានី​ភ្នំពេញ)។

Facebook Comments