មិនដឹងល្បិចអ្នកណាទេនៅកំពង់ស្ពឺ យកពិរុទ្ធជនចេញពីគុកមិនដាក់ខ្នោះរហូតរត់រួច មន្ត្រីថារវល់ទៅហូបមី

171

ពិរុទ្ធជនដែលគេអះអាងថាមានជម្ងឺម្នាក់នោះត្រូវបានមន្ត្រីអនុរក្សពន្ធនាគារខេត្តបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈកំពុងសម្រាកព្យាបាលក៍រត់គេចខ្លួនបាត់ស្រមោល កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិស្នោរទី២ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

លោក ទីន សុវណ្ណនី ប្រធានពន្ធនាគារបានឲ្យដឹងថាពិរុទ្ធជនរូបនោះមានឈ្មោះនឃុន មករា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិបឹងទម្លាប់ ឃុំវល្លិសរ ស្រុកកសំរោងទង ដែលបានឃាត់ខ្លួនកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចរស់នៅខាងលើពីបទរក្សាទុកនិងចែកចាយនូវសារធាតុញៀនខុសច្បាប់តាមដីការបង្គាប់ឲ្យឃុំបណ្តោះអាសន្នតាមមាត្រាលេខ២១៩នៃក្រមនិតិវិធីព្រហ្មទណ្ឌ។

សេចក្ដីរាយការថា នៅយប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ ពិរុទ្ធជនខាងលើបានចុកពោះ ហើយមន្ត្រីពន្ធនាគារក៏បញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីព្យាបាល។លុះព្រឹកឡើងថ្ងៃកើតហេតុពិរុទ្ធជនគេចខ្លួនបាត់ស្រមោលទៅហើយ ទើបឃើញមន្ត្រីនគរបាលចុះទៅព័ទ្ធកន្លែងកើតហេតុតែរកមិនឃើញសម្បីតែដានជើង នាំអោយពលរដ្ឋគិតថាជារឿងមិនប្រកតី ត្រឹមអ្នកជម្ងឺចុកពោះធម្មតាម្នាក់បញ្ជូនមកពេទ្យខាងក្រៅពន្ធនាគារ ។ ហើយថែមប្រាប់មូលហេតុថា ដោយសារមន្ត្រីអនុរក្សពន្ឋនាគាដែលការពារនោះបានរវល់មកហូបមីនៅខាងក្រៅមិនបានចាក់សោ(មិនបានដាក់ខ្នោះ) ។

គួររំលឹកថា ខេត្តកំពង់ស្ពឺមិនជាលើកទីមួយទេ គឺញឹកញាប់មកហើយដែលមន្ត្រីយុត្តិធម៌ធ្វើអោយរួចពិរុទ្ធជន ដោយមិនសមហេតុផល ហើយតែងតែទទួលការរិះគន់ពីសាធារណៈជន ៕

Facebook Comments