ភ្ញៀវទេសចរណ៍បរទេសមកទស្សនាតំបន់អង្គរធ្លាក់ចុះ រយៈពេល៦ខែក្នុងឆ្នាំ២០១៩

321

តាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ បានឱ្យដឹងថា រយៈពេល៦ខែ ឆ្នាំ២០១៩នេះ ភ្ញៀវទេសចរបរទេស ដែលបានចូលទស្សនារមណីយដ្ឋានអង្គរមានចំនួនសរុបជាង ១,២៤លាននាក់ និងរកចំណូលបានជាង ៥៥,៧២លានដុល្លារ។

ចំនួននេះបើប្រៀបធៀប នឹងរយៈពេល៦ខែក្នុងឆ្នាំ ២០១៨ ចំនួនភ្ញៀវបរទេសបានធ្លាក់ចុះ ៨,២៩ ភាគរយ ហើយចំណូលក៏បានធ្លាក់ចុះ ៩,៣៤ភាគរយផងដែរ។

សូមបញ្ជាក់ថា បើគិតក្នុងខែមិថុនា ឆ្នាំ២០១៩ ចំនួនភ្ញៀវមានជាង ១២,៦៦ ម៉ឺននាក់ និងចំណូលប្រមាណជាង ៥,៤១លានដុល្លារ។ ចំនួនភ្ញៀវធ្លាក់ចុះ ១៦,០៣ ភាគរយ ហើយ ចំណូលធ្លាក់ចុះ ១៦,៤ភាគរយ បើប្រៀបធៀបនឹងខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ៕

Facebook Comments