ពលរដ្ឋឆ្ងល់សមត្ថកិច្ចតាមច្រកមួយចំនួនបើកដៃឱ្យនាំសត្វមាន់ល្មើសច្បាប់ចូលមកកម្ពុជា

215


ក្រុមពលរដ្ឋបានលើកឡើងថា ការអនុវត្តន៍ច្បាប់ និងការត្រួតពិនិត្យរបស់សមត្ថកិច្ចតាមច្រកព្រំដែន និងជំនាញពេទ្យសត្វមួយចំនួនរាល់ថ្ងៃលួចឃុបឃិតបើកដៃឱ្យនាំចូលមាន់ល្មើសច្បាប់កំណត់ដោយមិនខ្វល់ពីសុវត្ថិភាព និងផលិតផលក្នុងស្រុកគិតតែប្រាក់ដាក់ហោប៉ៅជាធំ។

តាមសេចក្ដីរាយការមកថាក្រុមហ៊ុននិមួយៗតាមលិខិតច្បាប់អនុញ្ញាត(PC)គឺផ្ដល់ឱ្យតែមួយដងឬមួយជើងដែលមានចំនួនត្រឹមតែ១៥០០ក្បាលប៉ុណ្ណោះក្នុង១ថ្ងៃ។ប៉ុន្តែសម្រាប់ក្រុមហ៊ុនទាំងនោះនាំចូលតាមតែអាចឃុបឃិតគ្នាបានដោយមិនខ្វល់ពីច្បាប់នោះទេ ដែលជាហេតុនាំឱ្យផលិតផលក្នុងស្រុកធ្លាក់ថ្លៃឬនាំឱ្យពលរដ្ឋមិនចង់ប្រកបរបរចិញ្ចឹមតែម្ដងជាលក្ខណៈឯកជនខ្នាតឬមធ្យម ព្រោះតែការចំណាយលើវត្ថុធាតុដើមក្នុងស្រុកក៏ថ្លៃស្រាប់ហើយនោះ រីឯផលិតផលសម្រេចរិតតែមិនអាចប្រកួតនឹងផលិតផលដែលនាំចូលពីក្រៅប្រទេសបានជាពិសេសប្រទេសជិតខាងយើង។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះសកម្មភាពឈ្មួញដឹកសត្វមាន់ចំនួន៧២០០ក្បាលលើសច្បាប់អនុញ្ញាតចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជាតាមច្រកអូរស្មាច់នៃខេត្តឧត្តរមានជ័យត្រូវបានមន្ត្រីជំនាញអគ្គនិងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសចាប់ឃាត់ចាត់ការតាមនីតិវិធី។

ដោយឡែកក្នុងជំនួញនាំមាន់មកពីក្រៅប្រទេសនេះដែរ គេសង្ស័យទីតាំងស្ដុកនិងចែកចាយសត្វមាន់មួយកន្លែងស្ថិតនៅខាងកើតភូមិស្វាយចេក សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ហាក់មានភាពមិនប្រកតីផងដែរ ដោយឃើញសកម្មភាពដឹកមាន់ច្រើនរថយន្តរាប់ពាន់ម៉ឺនក្បាលពីប្រទេសជិតខាងជារៀងរាល់យប់មកដាក់នៅទីតាំងខាងលើ និងសុំឱ្យសមត្ថកិច្ចជំនាញចុះត្រួតពិនិត្យធ្វើកិច្ចការឱ្យបានត្រឹមត្រូវផង៕

Facebook Comments