ផ្លូវដែកលើអាកាសនៅកម្ពុជានឹងចេញរូបរាងឆាប់ៗនៅពេលខាងមុខនេះ

120

យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងសាធារណៈការនឹងដឹកជញ្ជូនបានអោយដឹងថា ដើម្បី​រួមចំណែក​លើក​កម្ពស់​វិស័យ​ដឹកជញ្ជូន ទេសចរណ៍ និង​ពាណិជ្ជកម្ម គឺកម្ពុជានឹងសាងសង់​ផ្លូវដែកលើអាកាសក្នុងអំឡុងឆ្នាំ២០១៩នេះ។ ហើយកាលពីពេលថ្មីៗនេះ​ក្រសួងពាណិជ្ជកម្ម ក៏បាន​ពិភាក្សា​ជាមួយភាគីចិនគឺលោក ឈួន ដារ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម និង​គណៈ​ប្រតិភូចិនមកពី​ខេត្ត​ឆុងឈី ដឹកនាំ​ដោយ​លោក LUO LINQUAN សមាជិក​គណៈកម្មាធិការ CPC នៃ​តំបន់​ជីវឡុងប៉ និយាយអំពីបំណងចង់សាងសង់ផ្លូវដែកលើអាកាសនឹងលើវិស័យ​ផ្សេង​ជា​ច្រើនទៀតនៅកម្ពុជា។

លោក LUO LINQUAN បាន​បង្ហាញភាគីក្រសួងពាណិជ្ជកម្មកម្ពុជា អំពី​សក្តានុពល​ខេត្ត​ឆុងឈីង និងការ​សាងសង់​ផ្លូវដែក​លើ​អាកាស ដោយ​ក្រុមហ៊ុន Chongqing Monorail Transit Engineering ដែលមាន​ឯកទេស​ខាង​វិស្វកម្ម ព្រមទាំង​គម្រោង​បង្កើត​មជ្ឍមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា នៅ​តំបន់​ជីវឡុងប៉ នៃ​ខេត្ត​ឆុងឈីង។

​ឆ្លើយតបនឹងការលើកឡើងនេះដែរ លោក ឈួន ដារ៉ា បាន​សម្តែង​ការ​ស្វាគមន៍ ចំពោះ​ប្រតិភូ​ខេត្ត​ឆុងឈីងដែលបំណងចង់វិនិយោគនៅកម្ពុជា ហើយលោកក៏​បាន​ជម្រាប​ជូន​ភាគី​ចិន អំពី​បច្ចុប្បន្នភាព​របស់​កម្ពុជា លើទេសចរណ៍ ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ៕

Facebook Comments