ផាន់ គ្រាន់ កីឡាករមិនដែលឈ្នះកំពុងផ្តោតយកកម្លាំងសម្រាប់ការប្រកួតម៉ារ៉ាតុនជើងឯកគុនខ្មែរហ្សូរ៉ាស់

194

កីឡាកររូបនេះធ្លាប់ប្រកួតម៉ារ៉ាតុនច្រើនដងមកហើយ ប៉ុន្តែលោក គ្រាន់ មិនដែលឈ្នះគេទេ ដោយធ្វើបានល្អបំផុតត្រឹមឆ្លងផុតជុំទីមួយប៉ុណ្ណោះ យ៉ាងណាការប្រកួតម៉ារ៉ាតុននៅថ្ងៃសៅរ៍ សប្តាហ៍នេះនាសង្វៀន ស៊ី ធី អ៊ិន រូបគេកំពុងផ្តោតយកកម្លាំង អោយបានច្រើនក្នុងការដាក់ក្តីសង្ឃឹមយកប្រាក់លានអោយបាន ។

ក្រុមកីឡាករអាជីពយល់ឃើញថាកម្លាំងជាផ្នែកមួយសំខាន់ដើម្បីយកឈ្នះដៃគូ ជាពិសេសការប្រកួតម៉ារ៉ាតុន បីទឹកដំបូងគឺមិនអាចរក្សាកម្លាំងបាននោះទេ ចូលភ្លាមត្រូវតែវ៉ៃដើម្បី យកពិន្ទុ រឺ អាចផ្តួលបានត្រូវតែផ្តួល ។

ការប្រកួតម៉ារ៉ាតុនកម្មវិធីជើងឯកគុនខ្មែរហ្សូរ៉ាស់ ថ្ងៃទី ១០ វិច្ឆិកា នេះជុំទីមួយ ផាន់ គ្រាន់ ត្រូវប៉ះអ្នកប្រដាល់ថៃ អមតៈ សស ប៉ាកន ខណៈ ថុល មករា ជួប ឆាតឆាយ ស៊ីតប៉ានុន អ្នកឈ្នះជុំទីមួយ ត្រូវឡើងទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមប្រាក់រង្វាន់ ៤លាន ក្នុងថ្ងៃដដែល ។ ដោយការប្រកួតធ្វើឡើងចាប់ពីម៉ោង ៨ ព្រឹកតទៅនិងផ្សាយផ្ទាល់តាមទូរទស្សន៍ ស៊ី ធី អ៊ិន ៕

Facebook Comments