ប្អូនបង្កើត​ប្រធាន​នាយដ្ឋាន​ព្រហ្មទណ្ឌ​ឡើង​ថ្មី ចាប់​កូ​នក​ញ្ជ្រែង​ឆ្នោត​យួន ដូច​អ្នកតា​កាច់​

440

​ភ្នំពេញ៖ មួយ​រយះ​នេះ​តាំងពី​ដូរ​តំណែង​ប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​មក គេ​ឃើញ​សកម្មភាព​ក្រុម​មួយ​នេះ​ធ្វើសកម្មភាព​ចាប់​ឃាត់ខ្លួន​កូ​នក​ញ្ជ្រែង​គត់​ឆ្នោត​យួន​ជាបន្តបន្ទាប់ ខុសកាល​ពី​រាជ​កាល​លោក សុខ ខេ​មរិន្ទ នៅ​កាន់​តំណែង គឺ​កម្រមាន​សកម្មភាព​បែបនេះ​ណាស់ ព្រោះ​កិច្ចការ​នេះ​ថ្នាក់​ក្រុង​ឬ​ថ្នាក់​មូលដ្ឋាន​ក៏អាច​ធ្វើ​បាន ដែល​ការ​នេះ​មើលទៅ​ហាក់ដូចជា​ដណ្តើម​កិច្ចការ​គ្នា​ធ្វើ ខណៈ​គត់​ឆ្នោត​មិនមែន​ជា​បទល្មើស​ធំ ឬ​ធ្ងន់ធ្ងរ​នោះ​ទេ។

​សេចក្តី​រាយ​ការ​មក​ថា សកម្មភាព​ប្រតិបត្តិ​ការ​ឃាត់ខ្លួន​កូ​នក​ញ្ជ្រែង​គត់​ឆ្នោត​យួន​នៅ​ភូមិ​សាស្រ្ត​រាជធានី​ភ្នំពេញ គឺ​មាន​វត្តមាន​ចុះ​ផ្ទាល់​ដោយក្រុម​បុរស​ម្នាក់​រហ័ស​នាម គេ​ហៅថា អាហ្គូ (Ah Go) ជា​ប្អូនបង្កើត​លោក ង៉េង ជួ ប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ ដែល​ចុះ​ចាប់​ម្តងៗ​កម្លាំង​ប្រដាប់ដោយ​អាវុធ​ទាំងនោះ សម្លុត​គំរាម ដូច​ចាប់​ក្រុម​ចោរ​ប្លន់​អាចឹ​ង។ ពលរដ្ឋ​ថា ទិដ្ឋភាព និង​សកម្មភាព​បែបនេះ​ហាក់​ព្រៃផ្សៃ​ចំពោះ​ការ​ចុះ​អនុវត្ត​ច្បាប់​លើ​អ្នក​កត់​ឆ្នោត​ដែល​មានតែ​ប៉ិច និង​ក្រ​ដាស់។

​ពលរដ្ឋ​ថា ពួកគាត់​សាទរ​ចំពោះ​ចំណាត់ការ​សមត្ថកិច្ច​ប្រសិនបើ​ធ្វើឡើង​ដោយ​ស្មោះត្រង់ តម្លាភាព និង​ប្រកបដោយ​វិជ្ជាជីវៈ។ តែបើ​សកម្មភាព​ណា​ដែល​ធ្វើឡើង ដើម្បី​ប្រយោជន៍​ភាគី​ណាមួយ​នោះ គឺ​លាក់​មិន​ជិត​ទេ ព្រោះ​ម្នា​ក់ៗ​ដែល​ពាក់ព័ន្ធ និង​កន្ទុយលេខ​នេះ សុទ្ធតែ​ដឹង​ទឹ​សនិង​ខ្យល់បក់​ហើយ។ អ៊ីចឹង​ទេ​ពួកគាត់​រំពឹង​ថា ប្រតិបត្តិ​ការ​នេះ​នឹង​មាន​ភាព​វិជ្ជមាន​ជួយ​ដល់​សង្គមជាតិ ក្នុង​ការ​រក្សា​បាន​នូវ សន្តិសុខ សណ្តាប់​ធ្នាប់ និង​ការគោរព​ច្បាប់។

​ពួកគាត់​ក៏​ទទូច​សុំ​ឱ្យ​សម្តេច​ក្រឡាហោម ស ខេង ពិនិត្យមើល​សកម្មភាព​មួយចំនួន​ដែល​មន្រ្តី​ខ្លះ​បាន​កន្ទេល​ធំ​បន្លំ​ដេក ធ្វើ​ឱ្យ​រាស្រ្ត​ឆ្អែត ខុសពី​ចេតនា និង​គោលនយោបាយ​របស់​ប្រមុខ​ថ្នាក់ដឹកនាំ​ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ៕


Facebook Comments