ប្រទះឃើញ​សព​ក្មេងស្រី២នាក់​បងប្អូន នៅក្នុង​កេស​ឈើ​បួនជ្រុង​លើ​ផ្ទះ​របស់​ខ្លួន​

540

កំពង់ឆ្នាំង៖ សាកសព​ក្មេងស្រី២នាក់​ត្រូវ​បាន​ឪពុកមា​ប្រទះឃើញ​នៅក្នុង​កេស​ឈើ៤ជ្រុង​នៅ​លើ​ផ្ទះ​របស់​ជនរងគ្រោះ​កាលពី​វេលា​ម៉ោងជាង១១ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ក្រោយពី​បាត់​ក្មួយស្រី​មិនឃើញ​នៅផ្ទះ។
​ក្រុម​គ្រួសារ​បាន​អោយ​ដឹង​ថា ជ​នរ​គ្រោះ​ទាំង២នាក់ ១​.​ឈ្មោះ​អុល លក្ខិ​ណា ភេទ​ស្រី អាយុ១៤ ២​. ​ឈ្មោះ​ជុន មេត្តា ភេទ​ស្រី អាយុ៧ឆ្នាំ។

ជនរងគ្រោះ​រស់២នាក់​បងប្អូន​រស់​ក្នុង​ភូមិថ្មី ឃុំ​ផ្សារ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង ដោយ​ម្តាយ​ទៅ​ធ្វើការ​នៅ​ភ្នំពេញ រី​ឯ​ឪពុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ។

លោក​ជាង សុ​វណ្ណា​រិទ្ធ អធិការ​នគរបាល​ស្រុក​បរិបូរណ៍​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ករណីនេះ នៅ​មិនទាន់​មានការ​សន្និដ្ឋាន​បែប​ណា​នោះ​នៅឡើយ​ទេ ដែល​នៅពេល​នេះ​សត្ថ​កិច្ច​កំពុង​ពិនិត្យ​កន្លែង​កើតហេតុ និង​ធ្វើការ​ស្រាវជ្រាវ​ឈាន​ទៅ​កំណត់​មុខសញ្ញា​ជនសង្ស័យ ដើម្បី​ឃាត់ខ្លួន​យក​មក​ផ្តន្ទា​ទោស​តាមច្បាប់៕

Facebook Comments