បង្គន់សាធារណៈរចនាបទដ៏ស្រស់ស្អាត និងបើកអោយប្រើប្រាស់នៅសួនច្បារព្រះនាងប្រាជ្ញាបារមី

100

ភ្នំពេញ៖ មន្រ្តីសាលារាជធានីភ្នំពេញ ឲ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ការដ្ឋានសាងសង់បង្គន់សាធារណៈនៅសួនច្បារព្រះនាងប្រាជ្ញាបារមី សម្រេចបាន៨០%។ បង្គន់សាធារណៈនេះ មានបន្ទប់ស្ត្រីចំនួន១០ បន្ទប់ទឹកបុរសចំនួន ១០ កន្ថោរនោមចំនួន ១០ និងបន្ទប់ជនពិការចំនួន១។

ការដ្ឋាននេះ នឹងខិតខំបញ្ចប់នៅពាក់កណ្តាលខែវិច្ឆិកា និងត្រៀមដាក់អោយប្រើប្រាស់នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ។

សូមជំរាបថា សួនច្បារព្រះនាងប្រាជ្ញាបារមីនេះ នៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ត្រើយខាងកើតទល់មុខផ្សាររាត្រី ៕

Facebook Comments