ទម្លាប់ល្អៗ១០យ៉ាងរបស់នារីស្បែកស្អាត

201

“​ទម្លាប់​បែបហ្នឹង អ៊ីចឹង​បាន​ស្អាត!​” តើ​ពួក​មិត្តភក្តិ​មាន​លាន់មាត់​ដាក់​អ្នក​បែបហ្នឹង ឬទេ​? នារី​ស្រស់​ស្អាត​ច្រើន​មានទម្លាប់​ស្រ​ដៀងៗ​គ្នា១០ចំណុច ជា​ទម្លាប់​ចម្បងៗ​ដែល​នា​រីៗ ស្បែក​ស្អាត​ធ្វើ​គ្រប់គ្នា សូម​នាំគ្នា​មក​មើល​ថា តើ​អ្នកមាន​ទម្លាប់​ស្បែក​ស្អាត​នេះ ប៉ុន្មាន​ចំណុច​?​

១​. ទម្លាប់​លាង សម្អាត​មុខ​

​នារី​ស្បែក​ស្អាត ច្រើន​ចេះ​ជ្រើសរើស​ផលិតផល លាង​សម្អាត​ស្បែក​មុខ និង​លាង​សម្អាត​យ៉ាង​ទន់ភ្លន់ ដូច្នេះ​ក្រោយ​ការ​លាង​សម្អាត​មុខ ស្បែក​មុខ ត្រូវតែ​ស្រស់ថ្លា​ស្រទន់ តែបើ​ស្ងួត​តឹង​វិញ​នោះ ទោះ​ផលិតផល​នោះ​ថ្លៃ​ប៉ុណ្ណា​ក៏ ត្រូវ​តែ​បា៎យ​បា៎យ បោះចោល​ចូលក្នុង​ធុងសំរាម​ដែរ។ សម័យ ទើប បែក​សាច់​ថ្មីៗ ប្រើ​ជេ​លលា​ង​មុខ លុះដល់​ពេញក្រមុំ ស្បែក​រាង​ស្ងួត ក៏​ប្តូរ​មក​ប្រើ ផលិតផល​លាងមុខ សម្រាប់​ស្បែក​ស្ងួត​ប្រភេទ​គ្រី​ម ដែល​លាង​ចេញ​ដោយ​ទឹក ជួយ​ថែ​របំ​ប៉​ន​ស្បែក​មុខ ឱ្យ​ស្រស់បស់​មាន​សំណើម​ឡើង។ នារី​ប៊ិស​ស្អាត៖ ចូលចិត្ត​ស្បែក​ស្ងួត​តឹង ក្រោយពេល​លាង​សម្អាត​មុខ​ហើយ គិតថា​វា​ជា​អាការ​របស់​ស្បែក​ស្អាត តែ​ការពិត វា​ជា​អាការ​ដែល​បញ្ជាក់​ថា អ្នក​កំពុងតែ​ប្រើ​ផលិតផល​លាង​សម្អាត​មុខ រូបមន្ត​មិន​ត្រូវ​នឹង​សភាព​ស្បែក​របស់​អ្នក​ហើយ។

២​. លាង​មេក​អាប់ ចេញពី​មុខ​

​នារី​ស្បែក​ស្អាត ព្រះអាទិត្យ​អាច​លិច​នៅ​ទិសខាងកើត តែ​នារី​ស្បែក​ស្អាត​មិន ដែល​គេង លក់​ទាំង​មុខ មាន​មេក​អាប់ ឡើយ ព្រោះ​មិន​ចង់​យក​មុន​ក្បាល​ខ្មៅ​ធ្វើជា​សាច់ញាតិ​ទេ ទោះជា​ការ​លាង​មេក​អាប់​ចេញមុន​ពេល​គេង អាច​មិនមែន​ជា​យ័ន្ត ការពារ មុន​បាន ១០០​%​មែន តែបើ​មិន​លាង​ចេញ​នោះ សភាវ​កើតមុន​នឹង​ពិបាក​ព្យាបាល។
​នារី​ប៊ិស​ស្អាត៖ បើ​យប់​នោះ​មិន​ដើរលេង​ជ្រុល​ទេ អាច​លាង​ចេញមុន​ចូលគេង។

៣​. ការពារ​ស្បែក ពី​កម្តៅថ្ងៃ​

​ទោះជា​នាង​ស្រឡាញ់​ពន្លឺថ្ងៃ និង​ខ្សែ​វាយោ​ប៉ុនណា​ក៏ដោយ ក៏​នារី​ស្បែក​ស្អាត មិនដែល​បង្ហើប​ឱ្យ​ស្បែក​ហាលថ្ងៃ ហាល ខ្យល់​ដែរ លាប​គ្រី​មកា​រ​ពារ​កម្តៅថ្ងៃ​កម្រិត SPF 15 រាល់ថ្ងៃ។
​នារី​ប៊ិស​ស្អាត៖ គ្រី​មកា​រ​ពារ​កម្តៅ​ថ្ងៃ​ហ្អេ៎​? ទុក​នៅក្នុង​កាបូបយួរ​ថ្លា​មើលឃើញ​របស់​ខាងក្នុង ដប​ពណ៌​ស្រស់ លេចធ្លោ តែ​មិនសូវ​បាន​ប្រើ​ទេ។

​៤​. ជក់បារី ហើយនិង​ថើប​… ចូលចិត្ត​មួយ​ណា​?​

​នារី​ស្បែក​ស្អាត ជក់បារី​…​ហ្អ៊ី! ស្បែក​ស្រអាប់ ធ្មេញ​លឿង គ្រាន់តែ​ថ្ងៃណា​អង្គុយ​ជិត​បុរស​ជក់បារី ត្រឡប់​មកដល់​ផ្ទះ វិញ នៅ ប្រញាប់​ស្រវា​រក​គ្រី​ម ដែល​សម្បូរ​ដោយ​វីតាមីន E និង វីតាមីន C មក​លាប​សឹងតែ​មិនទាន់ ព្រោះ​គ្រី​ម​ពពួក​នេះ អាច​ជួយ ការពារ​ស្បែក ពី​ខ្យល់ អាកាស​ពុល និង​ផ្សែង​បារី​បាន​ណា៎។
​នារី​ប៊ិស​ស្អាត៖ ពេល​បំពេញ​ក្នុង​ក្រដាស​ពាក្យសុំ​ចូល​ធ្វើការ ប្រាប់​ថា មិន​ចេះ​ជក់បារី និង​នៅ​លីវ ត្រង់​ចំណុច​ហ្នឹង​វា​ជា​ការសម្ងាត់​ណា៎ ប្រាប់​ឱ្យ​ដឹង​ទៅ។

៥​. ចូលចិត្ត​ទទួលទាន ស្រា​ទេ​?​

​នារី​ស្បែក​ស្អាត យ៉ាង​ច្រើ​នប៊ីយែ ឬ​ស្រាក្រហម​មួយ​កែវ​គត់ ព្រោះ​ស្រវឹង​ញឹកញាប់ ជាតិ​អាល់កុល​នឹង​ចូល ទៅ ពង្រីក សរសៃ ឈាម​តូចៗ ឱ្យ​បែក​ខូច​ស្បែក​អស់។
​នារី​ប៊ិស​ស្អាត៖ មិនដែល​ចាំ​បាន​សោះ​ថា ពី​យប់​ទទួលទាន​ស្រា​អស់​ប៉ុន្មាន​កែវ។

៦​. ចូលចិត្ត​ខាត់ស្បែក ឬទេ​?​

​នារី​ស្បែក​ស្អាត ចូលចិត្ត​តើ! ធ្វើជា​ប្រចាំ។
​នារី​ប៊ិស​ស្អាត៖ ខ្ជិល​ណាស់! កម្រាលឥដ្ឋ​ក្នុង​បន្ទប់ទឹក ក៏​មិនដែល​ដុសខាត់​ដែរ។

​៧​. ធុញថប់ មួម៉ៅ ប៊ិស​តែ​ដុត​អូ​ហ្វី​ស​ចោល ជា​ញឹកញាប់​

​នារី​ស្បែក​ស្អាត ជា​មនុស្ស​សម្លឹង​មើល​ពិភពលោក​ក្នុង​ន័យ​វិជ្ជមាន មាន​អារម្មណ៍​កំប្លុក​កំប្លែង មិនដែល​ធុញ ថប់ មួម៉ៅ ខ្លាំង ដល់​ថ្នាក់​ហ្នឹង​ទេ។
​នារី​ប៊ិស​ស្អាត៖ ញឹកញាប់​ណាស់ មាន​ចៅហ្វាយនាយ​ល្ងង់ នឹក​សង្ឃឹម​ខ្ពស់​ពេក ទើប​ច្រើនតែ​កើតមុន​ជា​ញឹកញាប់។

៨​. ចូលចិត្ត​ទទួលទាន ទឹក​ស្អាត​

​នារី​ស្បែក​ស្អាត យ៉ាងតិច​ណាស់​ទទួលទាន៨កែវ​ក្នុង​មួយថ្ងៃ ទម្លាប់​នារី​ស្បែក​ស្អាត​តែ​អុីចឹង​ឯង។
​នារី​ប៊ិស​ស្អាត៖ ទទួលទាន​ទឹ​ក​ហ្អេ៎​? ជីវិត​មិនមែន​ទទេ​ស្អាត​ដល់​ថ្នាក់​ហ្នឹង​ទេ ត្រូវតែ​ភេសជ្ជៈ​កំប៉ុង ឬ​យ៉ាង​ហោច ណាស់ ក៏​កាហ្វេ​ខ្មៅ​ដែរ។

​៩​. ឃើញមុន​ឡើង ១គ្រាប់​ហើម​ឡើងក្រហម​

​នារី​ស្បែក​ស្អាត មុន​គ្រប់​គ្រាប់​ទាំងអស់ គឺ​តំបន់​ហាម​ប៉ះ តំបន់​គ្មាន​ការ​ញេច កេះ ឆ្កឹះ​ដាច់ខាត ឡើង​មុន​ច្រើន​ទៅពេទ្យ។
​នារី​ប៊ិស​ស្អាត៖ ចូលចិត្ត​ណាស់ ទៅ​ឈរ​ញេច​មុន​នៅមុខ​កញ្ចក់។

១០​. ទម្លាប់ ក្នុង​ការ​ទទួលទាន​

​នារី​ស្បែក​ស្អាត ទទួលទាន​អាហារ​គ្រប់​ប្រភេទ​ក្រុម ជាពិសេស​បន្លែ​ផ្លែឈើ​ស្រស់ ចូលចិត្ត​ណាស់។
​នារី​ប៊ិស​ស្អាត៖ ឱ្យ​ទទួលទាន​យ៉ាង​មាន​អនាម័យ​គ្រប់ ៥ប្រភេទ​ក្រុម គេង​យ៉ាង​មាន​អនាម័យ ដើរលេង​យ៉ាង មាន អនាម័យ មិនមែន​ជា​និស្ស័យ​របស់ខ្ញុំ​ទេ។

​ក្នុង ១០ចំណុច​នេះ បើ​អ្នកមាន​ទម្លាប់​ដូច​នារី​ប៊ិស​ស្អាត៥ចំណុច​នោះ ល្មម​ធ្វើបដិវត្តន៍​ខ្លួនឯង​ហើយ ដើម្បី​រូប​សម្រស់ ស្រស់ ស្អាត និង​ស្បែក​ស្រស់ថ្លា​នឹងគេ៕

Facebook Comments