ទណ្ឌកម្មសហរដ្ឋអាមេរិក នឹងធ្វើអោយការផលិតប្រេងរបស់អ៊ីរ៉ង់ធ្លាក់ចុះបន្តទៀតនៅឆ្នាំខាងមុខ

305

នៅឆ្នាំបន្ទាប់នេះ មានការព្យាករក្នុងចំណោមអ្នកជំនាញថា ទីផ្សារប្រេងអន្តរជាតិអាចនឹងមានការធ្លាក់ចុះក្រោម៦៥ដុល្លារក្នុង១បារ៉ែល ស្របពេលអ្នកវិភាគខ្លះបានលើកឡើងថា តម្លៃប្រេងអាចនឹងកើនលើស១០០ដុល្លារក្នុង១បារ៉ែលនៅឆ្នាំក្រោយនេះ នៅពេលដែលការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់ នឹងធ្វើអោយការផលិតប្រេងរបស់អ៊ីរ៉ង់ធ្លាក់ចុះ។

ប្រេងឆៅរបស់ក្រុមហ៊ុន Brent បានកើនដល់ជិត៨៧ដុល្លារក្នុងបារ៉ែលកាលពីពេលថ្មីៗនេះ ហើយវាជាកម្រិតតម្លៃខ្ពស់បំផុតពុំធ្លាប់មានគិតចាប់តាំងពីឆ្នាំ២០១៤មក។

ក្នុងនោះឆ្នាំ២០១៩វិញ ភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្យាករថា វិបត្តិក្នុងទីផ្សារកំពុងលូតលាស់ និងជម្លោះពាណិជ្ជកម្ម អាចនឹងប៉ះពាល់ដល់តម្រូវការប្រេងជុំវិញពិភពលោក ហើយការផ្គត់ផ្គង់ពីប្រទេសមិនមែនជាសមាជិក OPEC ក៏មានការកើនឡើង ជាហេតុធ្វើអោយតម្លៃប្រេងអាចនឹងធ្លាក់ចុះ។

គួររំលឹកថា ការកើនឡើងតម្លៃប្រេងនៅឆ្នាំនេះ ដោយសារតែការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើប្រទេសអ៊ីរ៉ង់ដែលនឹងចាប់រងផលប៉ះពាល់នៅថ្ងៃទី៤ ខែវិច្ឆិកា ចុងឆ្នាំនេះ និងការកម្រិតបរិមាណផ្គត់ផ្គង់របស់អង្គការនៃប្រទេសនាំចេញប្រេង (OPEC)៕

Facebook Comments