តើ​កម្ពុជា​ធ្លាប់​ទទួល​បានអ្វី​ខ្លះ​ពី​លើផ្នែក​វិទ្យាសាស្ត្រ​វ័យក្មេង​ពី​ឆាក​អន្តរជាតិ​នៅ​ឆ្នាំ២០១៨នេះ​?​

284

​កម្ពុជា​បាន​បញ្ជូន​អ្នក​វិទ្យាសាស្ត្រ​ក្នុង​ព្រឹត្តិ​ការណ៍​ដ៏​អស្ចារ្យ និង​ការប្រកាស​លទ្ធផល​ស្ដីពី “​ការប្រកួត​ប្រជែង​របកគំហើញ​បច្ចេកវិទ្យា​ព័ត៌មាន​ជាមួយ​ការបង្កើត​ថ្មី និង​ភាព​ច្នៃប្រឌិត​ខាង​ផ្នែក​វិទ្យាសាស្ត្រ​វ័យក្មេង២០១៨​” “​International Young Innovators Summit 2018​” បាន​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​នៅ​មជ្ឈមណ្ឌល​ផ្លាស់ប្ដូរ​និស្សិត​អន្តរជាតិ តូក្យូ ប្រទេស​ជប៉ុន (Tokyo International Exchange Center​, Japan Student Services Organization JASSO) នា​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ដូច​ខាងក្រោម៖​

Tokyo International Exchange Center​, Japan Student Services Organization JASSO

ទីមួយ៖ ប្រទេស​ចូលរួម​សរុប​មាន៩ប្រទេស (ឥណ្ឌា បង់ក្លាដេស ចិន ហ្វីលីពីន ឥណ្ឌូ​នេ​ស៊ី កូរ៉េ​ខាងត្បូង ស៊ី​ម​បា​វេ កា​ហ្សាស្ទាន និង​កម្ពុជា)។

ទីពីរ៖ មាន៤០គម្រោង និង​និស្សិត​អន្តរជាតិ​ចូលរួម​ប្រកួតប្រជែងមាន៥៤នាក់។

នេះជា​លទ្ធផល សូម​ចូលរួម​អបអរ​សារ​ទរ​ដល់​និស្សិត​ឆ្នើម​ខាង​ផ្នែក​កុំព្យូទ័រ​វិទ្យា​នៃ​សា​កល​វិទ្យាល័យ​ន័​រតុន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ​គឺកញ្ញា ហេង សុវណ្ណ​មុ​នី​នុ​ត បាន​ទទួល​មេដាយមាស “​Most Creative Innovation​” និង​ពានរង្វាន់​លើ​គម្រោង​ហៅថា “​NU Eco Smart Fan​” នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន៕

Facebook Comments