តារាចម្រៀង​និង​សម្ដែង​នាង Suzy ក្លាយជា​តារា​កូរ៉េ​ទី១ ដែល​មាន​រូប​ក្រមួន នៅ​សារមន្ទីរ​ក្រមួន Madame Tussauds នៅ​ហុងកុង​

287

​តារាចម្រៀង​និង​សម្ដែង Suzy ត្រូវ​បាន​ផលិតកម្ម JYP ប្រកាស​កាលពី​ម្សិលមិញ​ថា រូប​ក្រមួន​របស់​នាង នឹង​ត្រូវ​ដាក់​បង្ហាញ​ក្នុង សារមន្ទីរ​ក្រមួន Madame Tussauds នៅ​ហុងកុង។

​សារមន្ទីរ Madame Tussauds គឺជា​សារមន្ទីរ​ក្រមួន​ដ៏​ល្បីល្បាញ​មួយ​ដែល​មាន​ខ្សែ​សង្វាក់​នៅ​ជុំវិញ​ពិភពលោក ជាទី​កន្លែង​ដាក់​រូប​ក្រមួន​បុ​គ្គ​លល្បីៗ​ក្នុង​ប្រវត្តិសាស្ត្រ​ដូចជា តារា​សម្ដែង តារាចម្រៀង និងកីឡា​ក​រល្បីៗ​ជាដើម បើ​តាម​ផលិតកម្ម JYP ប្រាប់ឲ្យដឹង​ថា អ្នកជំនាញ​មក​ពី​អង់គ្លេស​បាន​មកដល់​ប្រទេស​កូរ៉េ ដើម្បី​ផលិត​រូប​ក្រមួន Suzy ហើយ​វា​បាន​ចំណាយពេល​ដល់ទៅ៧ម៉ោង​គ្រាន់តែ​វាស់​រាងកាយ Suzy តែមួយគត់។

Suzy ក៏បាន​និយាយ​ពី​អារម្មណ៍​ខ្លួនឯង​ដែរ​ថា៖​”​ក្នុងនាម​ជាតា​រា​ស្រី​កូរ៉េ​ទី១ដែល​ត្រូវ​បាន​យក​រូ​បក្រួន​ទៅ​តាំងនៅ​សារមន្ទីរ Madame Tussauds វា​ពិតជា​មាន​កិត្តិយស​ណាស់។ ការ​ចំណាយពេល​ដ៏​យូរ​សម្រាប់​បង្កើត​រូប​ក្រមួន​នេះ​គឺជា​បទពិសោធន៍​ថ្មី​មួយទៀត ហើយ​ខ្ញុំ​ក៏​ចង់និយាយ​អរគុណ​ទៅកាន់​ក្រុម​ផលិត​រូប​ក្រមួន​ផង​ដែរ។ ខ្ញូំ​សង្ឃឹម​ទៅ​ថ្ងៃមុខ​អ្នកគាំទ្រ​នឹងអាច​ឃើញ​រូប​នេះ​”៕




Facebook Comments