ដំបៅ​ចាំ​ក្លាយជា​មហារីក​ទើប​ទប់ស្កាត់​មើលទៅ រឿង​សំណង់​រឹង​សង់​រំលោភ​លើ​ដី​ផ្លូវ​នៅ​សង្កាត់​ជ្រាវ ខេត្តសៀមរាប​

457

​សំណង់ផ្ទះ និង​រោង​អាជីវកម្ម​បាន​សង់​រួច​ជាច្រើន​កន្លែងនៅ​ប្លុក​ភូមិ​ជ្រាវ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​ការ​នេះ​ធ្វើឲ្យ​ពលរដ្ឋ​សម្តែង​ការ​មិន​សប្បាយចិត្ត។ ដូចជា​រូបភាព​បាន​បង្ហាញ​នេះ គឺ​នៅមុខ​សាលា​អនុវិទ្យាល័យ​ជ្រាវ​តែម្ដង។

​ប្រជាពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យដឹង​ថា សកម្មភាព​កើត​ច្រើន​ឡើងៗ ខណៈ​មិន​មានការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធិ​ភាព បើ​នៅតែ​បណ្ដែតបណ្ដោយ នឹង​កើត​ច្រើន​បន្ថែម​ទៀត ហើយ​ចុងក្រោយ​បើ​មានការ​អភិវឌ្ឍន៍​ផ្លូវ ឬក៏​ប្រព័ន្ធ​លូ​ប​ប្រាកដ​ណាស់​នឹង​មានរឿង​ចម្រុង​ចម្រាស​ទៀតហើយ បើ​ទប់ស្កាត់​មិនបាន​នូវ​សកម្មភាព​សង់​រំលោភ​យក​ដី​ចំណី​ផ្លូវ​បែបនេះ។

​ពលរដ្ឋ​ថា បើ​បណ្ដោយឲ្យ​មាន​អ្នកសង់​បែបនេះ​បាន គឺ​ជះឥទ្ធិពល​អាក្រក់​ដល់​អ្នក​ផ្សេងទៀត​ធ្វើតាម អ៊ីចឹង​ទេ​ពួកគាត់​សុំ​ឲ្យ​អាជ្ញាធរ​មាន​វិធានការ​ទប់ស្កាត់​ឲ្យ​មានប្រសិទ្ធភាព កុំ​បណ្ដែតបណ្ដោយ ឬក៏​ឃុបឃិត​គ្នា។

ពួកគាត់​សុំ​ឲ្យ​អាជ្ញាធរ និង​ជំនាញ​ថ្នាក់លើ​មាន​វិធានការ​ផង កុំ​ចាំ​ដល់​ដំបៅក្លាយ​ជាម​ហារី​ក​ហើយ​ទើប​មាន​វិធានការ​នោះ៕

Facebook Comments