ឈ្មួញឈើឃុបខិតជាមួយមន្ត្រីជំនាញដាក់ម៉ាស៊ីនអារក្នុងដែនអភិរក្សជួរភ្នំក្រវ៉ាញ ដឹកចូលមកស្រុកឱរ៉ាល់

299

ទីតាំងម៉ាស៊ីនរ៉ៃខ្នាតធំរបស់លោករ៉េត ជាឈ្មួញឈើយ៉ាងសកម្មនៅក្នុងដែនអភិរក្សជួរភ្នំក្រវ៉ាញបានកំពុងដាក់ម៉ាស៉ីនអារឈើនៅចំនុចភ្នំរមាំងស ក្នុងទឹកដីស្រុកស្រែអំបិល ខេត្តកោះកុង ជាប់ព្រំប្រទល់ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានយ៉ាងរលូនគ្មានការរំខានពីអស់លោកមន្ត្រីឧទ្យានុរក្ស។

នេះបើតាមការលើកឡើងពីសកម្មជនបរិស្ថានលោក ជា ហ៊ាន ដែលបានចុះMOUជាមួយក្រសួងបរិស្ថាននាពេលកន្លងទៅលើការសហការការពារធនធានធម្មជាតិបានបញ្ជាក់ថា (ខ្ញុំបានដឹកដៃមន្រ្តីឧទ្យានុរក្សបរិស្ថានចាប់កន្លងមកម្តងហើយ តែបុគ្គលរូបនេះបានបន្តដាក់នៅតំបន់ជួរភ្នំរមាំងស ដែលជាតំបន់ឧទ្យានជាតិជួរភ្នំក្រវ៉ាញកណ្តាល និងខាងត្បូង ហើយព័ត៌មាននេះក៏បាននរាយការណ៍ជូនលោក ឡុង សុី នាយកឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង និងលោក ជា យុទ្ធា នាយកឧទ្យានជាតិជួរភ្នំក្រវ៉ាញកណ្តាល ហើយតែមិនទាន់មានការបង្រ្កាបទេ។ ប្រហែលចាំខ្ញុំដឹកដៃចុះទៅបង្រ្កាបហើយ ម្តងនេះបើចាប់ឈើចាប់ទាំងម្ចាស់តែម្តង ដើម្បីយកទៅផ្តន្ទាទោសហើយកុំឱ្យលំបាក់ចាប់ទៀត)។

គួររំលឹកថា ក្រោយកាប់ និងអារឈើរួចហើយ គេដឹកចូលមកខេត្តកំពង់ស្ពឺ តាមស្រុកឱរ៉ាល់ មុននឹងចែកចាយបន្តទៅកាន់គោលដៅផ្សេងទៀត ខណៈផ្លូវដែលដឹកជញ្ជូនឈើនោះ មានប៉ុស្ត៍ និងទីតាំងឈរជើងរបស់មន្ត្រីឧទ្យានុរក្សប្រចាំការក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់តំបន់កំពង់ស្ពឺ ជាច្រើនកន្លែង។(បានន័យថា ការដឹកជញ្ជូនឈើនោះមកបាន គឺត្រូវឆ្លងកាត់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់តំបន់កំពង់ស្ពឺ)។

ទាក់ទងការលើកឡើងខាងលើ យើងខ្ញុំមិនទាន់អាចសុំការបញ្ជាក់ពីអស់លោកមន្ត្រីដែលគ្រប់គ្រងក្នុងតំបន់ដែនអភិរក្សនេះបាននៅឡើយ។ ហើយក៏រងចាំការបញ្ជាក់ពីអ្នកដែលពាក់ព័ន្ធផងដែរ៕ 

Facebook Comments