ឈើក្នុងឃ្លាំងនៅភូមិទួលកី ត្រូវបានរើចេញដាក់កុងតាន័រនៅក្បែរទីតាំងនោះ តែសមត្ថកិច្ចរកមិនឃើញ

197


បន្ទាប់ពីមានសេចក្ដីរាយការមកថាជារៀងរាល់ថ្ងៃមានរថយន្តតូចធំដឹកឈើប្រណិតៗជាប្រភេទឈើធ្នង់សុក្រមនិងរាជកុលហៅម្រេញចេញចូលដីឡូត៌មួយកន្លែងបាំងដោយរបងថ្មនិងសង្ក័សីខ្ពស់ៗដែលពីមុនជ្រកក្រោមស្លាកទិញអេតចាយតែក្រោយប្ដូរឈ្មោះទៅជា«ដេប៉ូឃុំវ៉ីឡង់» ដែលសរសេរជាប់នឹងទ្វាចេញចូលស្ថិតនៅភូមិទួលកីសង្កាត់ភ្លើងឆេះរទេះខណ្ឌកំបូលរាជធានីភ្នំពេញ។

ទើបនៅថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៩កម្លាំងចម្រុៈខណ្ឌកំបូលចុះឆែកដល់ទីតាំងតែរកមិនឃើញព្រោះត្រូវបានគេដឹងមុនរើចេញបាត់ទៅហើយធ្វើឱ្យក្រុមខាងលើចុះទៅឃើញសល់តែស្លាកស្នាម។

ក្នុងនោះដែរត្រូវគេរាយការមកថាឈើដែលរើចេញពីឃ្លាំងនោះត្រូវបានគេប្រើគ្រឿងចក្រលើកឡើងដាក់ក្នុងទូកុងតាន័រចំនួន២គ្រឿងដឹកចេញយកទៅចតចោលលើផ្លូវក្នុងភូមិមិនឆ្ងាយពីឃ្លាំងនោះ។ហើយទ្វាឃ្លាំងនោះក៏ត្រូវគេបាញ់ថ្នាំពណ៌ខៀវលើឈ្មោះ«ដេប៉ូឃុំវ៉ីឡង់»

គួររំលឹកថាសកម្មភាពដឹកឈើចេញចូលឃ្លាំងខាងលើនេះកើតឡើងជាយូរឆ្នាំមកហើយដោយក្រុមឈ្មួញភាគច្រើនដឹកចេញមកពីខេត្តធិសាត់និងកំពង់ស្ពឺដែលឆ្លងកាត់មុខគោលដៅមន្ត្រីបរិស្ថានរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចជាច្រើនកន្លែងបានយ៉ាងរលូនទើបមកដល់គោលដៅខាងលើ។ 

សេចក្ដីរាយការបានឱ្យដឹងទៀតថាក្នុងនោះអាជ្ញាធរសង្កាត់ដែលកាលពីមុនស្ថិតនៅខណ្ឌពោធិសែនជ័យនិងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើក៏ដឹងដែរតែអ្នកទាំងនោះគ្មានចំណាត់ការឡើយ៕


Facebook Comments