ជលផលកោះខ្យងបើកដៃអោយនេសាទកូនគ្រែងឈាមខុសច្បាប់ឡើងពេញបន្ទុកហើយថាមិនដឹង

269

ខេត្តព្រះសីហនុ៖ កូនគ្រែងឈាមដែលច្បាប់ជលផលបានហាមឃាត់  ឥលូវកំពុងនេសាទពេញបន្ន្ទុកនៅតំបន់កោះខ្យង ក្នុងឃុំអូជ្រៅ ស្រុកព្រៃនប់យ៉ាងគគ្រឹកគគ្រេង នៅពេលយប់ចន្លោះពី២តោនទៅ៥តោនក្នុងមួយយប់ រីឯមន្ត្រីជលផលឆ្លើយថា ពុំបានដឹងរឿងនេះទេ ខណះពេលសកម្មភាពរ៉ែងកូនក្រែងឈាមនិងទីតាំងប្រមូលទិញកូនក្រែង នៅមិនឆ្ងាយពីសង្កាត់រដ្ឋបាលជលផលកោះខ្យង ដែលមានមន្ត្រីប្រចាំការតំបន់នោះជាប្រចាំ ។

ជុំវិញបញ្ហាខាងលើនេះ លោក ឯម ភា នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់សោម បានបញ្ជាក់ថា ករណីបទល្មើសនេសាទកូនគ្រែងឈាមនេះ លោកទើបតែទទួលព័ត៏មានហើយលោកនឹងបញ្ជាអោយមន្ត្រីថ្នាក់ក្រោមចុះធ្វើការស្រាវជ្រាវ និងបង្ក្រាបអោយខាងតែបាន។

បើទោះបីជាមានការឆ្លើយបំភ្លឺបែបណាក្តី ក្រុមប្រជាពលរដ្ឋ ក៏ដូចជាប្រជានេសាទជាច្រើនបានបង្ហាញទស្សនៈថា ខណៈពេលរដូវកូនគ្រែងកើតមានគឺនៅចន្លោះចុងខែតុលានិងដើមខែវិច្ឆិកាគេសង្កេតឃើញប្រជានេសាទមួយចំនួនបានមកនេសាទអូសកូនក្រែងឈាមយ៉ាង អនាធិបតេយ្យ មកលក់អោយថៅកែធំម្នាក់ឈ្មោះ ចែ នី ក្នុងតម្លៃខ្ពស់ ចន្លោះពី២ម៉ឺនរៀល ទៅ៥ម៉ឺនរៀលក្នុងមួយគីឡូក្រាមដើម្បីនាំចេញទៅលក់បន្តនៅប្រទេសវៀតណាម ដោយពុំបានខ្វាយខ្វល់អំពីផលប៉ះពាល់ដល់ជីវភាព ប្រជាពលរដ្ឋនៅក្នុងតំបន់ដែលពួកគាត់ប្រកបរបរបែបលក្ខណៈគ្រួសារ(រាវក្រែងឈាមដោយដៃ) ។

ដែលការនេះធ្វើអោយពលរដ្ឋរិះគន់ថា ប្រសិនបើមន្ត្រីជលផល កំពង់សោមនៅតែធ្វើមិនឃើញ មិនដឹង មិនឮទៀតទេ ពិតណាស់ធនធានធម្មជាតិ នៅតំបន់ពយទឹករាក់កោះខ្យងនេះនឹងវិនាសហិនហោចជាក់ជាពុំខានឡើយ ព្រោះកូនក្រែងដែលថៅកែធំមានឥទ្ឋិពលប្រចាំតំបន់កោះខ្យងប្រមូលទិញ គឺជាប្រភេទកូនក្រែងឈាមដែលច្បាប់ជលផលហាមឃាត់នេសាទជាដាច់ខាត ព្រោះវាមានលក្ខណៈតូចពេក គឺចាប់ពីប៉ុនគ្រាប់ខ្សាច់រហូតដល់ប៉ុនចុងចង្កឹះ(មួយគីឡូចន្លោះជាង១ពាន់កូនទៅ៥ពាន់កូន) ឯកូនក្រែងឈាមធំជាងនេះ គឺមានតម្លៃថោក ឬ អាចមិនត្រូវបានទទួលទិញឡើយ ហេតុនេះតើមានសល់អ្វីទៀតបើអូសតាំងពីកូនទើបតែកើតបែបនេះ៕

Facebook Comments