ជម្រើសជាតិបាល់ទាត់កម្ពុជាចាញ់ ម៉ាឡេស៊ី ១ ទល់ ០ បើកឆាកពានរង្វាន់ AFF Suzuki Cup 2018

129

ជម្រើសជាតិកម្ពុជា បានបាត់បង់៣ពិន្ទុដោយចាញ់ ម៉ាឡេស៊ី ១ ទល់ ០ ក្នុងការប្រកួតបើកឆាកពានរង្វាន់ AFF Suzuki Cup 2018 នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា នាទឹកដីពហុកីឡដ្ឋានជាតិកម្ពុជា ។

តាមការសង្កេតឃើញផ្ទាល់គឺថា ខាងម្ចាស់ផ្ទះមានឱកាសល្អច្រើននៅវគ្គទីមួយប៉ុន្តែធ្វើមិនបានសម្រេច ខណៈក្រុមភ្ញៀវអាចរកបានមួយគ្រាប់មុននៅនាទីទី៣០ ដោយកីឡាករ Norshahrul Idlan ។ សម្រាប់វគ្គទី២ ក្រុមទាំងពីរព្យាយាមដូចគ្នា ប៉ុន្តែលទ្ធផលនេះបានបន្តចប់ការប្រកួតតែម្តង ។

ក្នុងពូល A ជាមួយគ្នានេះដែរ វៀតណាម បានយកឈ្នះ ឡាវ ដោយលទ្ធផល ៣ ទល់ ០ ខណៈ ប្រកួតបន្ទាប់ ក្រុមគោព្រៃខៀវ ត្រូវជួប ម្ចាស់ផ្ទះមីយ៉ាន់ម៉ា ថ្ងៃចន្ទ ទី១២ ខែវិច្ឆិកា ២០១៨ ៕

Facebook Comments