ឆ្នោតយួនកើតឡើងពេញបន្ទុកនៅផ្សារសែនសុខ សមត្ថកិច្ចមិនប៉ះ ព្រោះត្រូវថ្នាំលោកឡាលីននឹងលោកព្រីង មេឆ្នោតធំប្រចាំក្រុងភ្នំពេញ

352


សេចក្ដីរាយការបានអោយដឹងថាមេឆ្នោតសហទ្វេភាគីជើងខ្លាំងចាស់វស្សាប្រចាំរាជធានីភ្នំពេញដែលសមត្ថកិច្ចស្គាល់ច្បាស់ឈ្មោះមេលីន នឹងមេព្រីង បានកំពុងបង្វក់អ្នកភូមិសែនសុខ តាមរយៈកូនកញ្ជ្រែង៥នាក់ក្នុងផ្សារ នឹងមួយក្រុមទៀតចូលកត់ដល់ខ្នងផ្ទះតែម្ដង ។

សេចក្ដីរាយការបានបន្តអោយដឹងថា ក្នុងមួយថ្ងៃៗមេសហទ្វេភាគីខាងលើប្រមូលលុយរាប់សិបលានរៀលពីប្លុកផ្សារនិងភូមិសែនសុខ ដោយសារតែត្រូវរូវជាមួយសមត្ថកិច្ច ទោះជាពួកគេដឹងថា ល្បែងនេះបានបង្កជាហឹង្សារ ចោរកម្ម នឹងភាពក្រីក្រដល់អ្នកភូមិក៏ដោយ ។ ក្រៅពីផ្សារសែនសុខមេសហទ្វេភាគីនេះមានកូនកញ្ជ្រែងរហូតដល់ជាង២ពាន់កន្លែងនៅភូមិសាស្ត្រ រាជធានីភ្នំពេញ ។

ក្នុងនោះដែរតាមការរអ៊ូរទាំពីក្រុមកូនកញ្ជ្រែងកត់ឆ្នោតបានអោយដឹងថា ពួកគាត់ពេលខ្លះគ្រាន់តែធ្លាក់ចំនួនលុយដែលគត់បានប្រចាំថ្ងៃ ត្រូវក្រុមការងារមេសហទ្វេភាគីនោះ ជិះម៉ូតូម៉ាក់ណៃហតមកសម្លុតគំរាមសួរនាំរឿងធ្លាក់ទឹកលុយ ដោយក្រែងកូនកញ្ជ្រែងលួចគត់អោយមេផ្សេង ។

ហើយអ្វីដែលគេឆ្ងល់នោះគឺមេសហទ្វេភាគីល្បីល្បាញតែសមត្ថកិច្ចធ្វើមិនដឹងមិនឮនោះមានឈ្មោះពិតលោក ហេង ឡាលីន ហៅលីន ជាយោធាវ័យក្មេងពាក់ផ្កាយពីរនៅង៧០ និងលោក កែវ ចំរើន ហៅព្រីងឬអាស្កូវ បំរើការងារនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង ដែលលោកទាំងពីរនេះពូកែលន់តួនឹងលួងលោមសមត្ថកិច្ចថ្នាក់លើតាមការសែនព្រេន ទោះជាលត់ជង្គង់ថ្វាយបង្គំនឹងស្បថពាក្យអាក្រក់ៗក៏ធ្វើបាន ហើយសម្រាប់សមត្ថកិច្ចថ្នាក់ក្រោមៗលោកទាំងពីរដើរពើងទ្រូង ធ្វើឬកឧកញ៉ាគ្មានក្រិត ។

ទាក់ទងករណីខាងលើយើងខ្ញុំមិនទាន់សុំការបញ្ជាក់ពីលោក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ នឹងលោកលីន លោកព្រីងបាននៅឡើយ ហើយក៏រងចាំការឆ្លើយតប ៕

Facebook Comments