ចំណតរថយន្តក្រុងមួយកន្លែងស្ដុកនិងចែកចាយទំនិញគេចពន្ធ មន្ត្រីជំនាញដូចត្រូវថ្នាំសណ្ដំ

120

សេចក្ដីរាយការមកថា មានទីតាំងឃ្លាំងនិងចំណតរថយន្ដក្រុងមួយកន្លែងស្ថិតនៅក្នុងភូមិចំរើនផល២ សង្កាត់បឹងទំពុន១ ខណ្ឌមានជយ័ រាជធានីភ្នំពេញ បានដឹកឥវ៉ាន់គេចពន្ធជាច្រើនប្រភេទមកពីប្រទេសវៀតណាមនិងប្រទេសថៃ យកមកដាក់ក្នុងឃ្លាំងដែលមានទីតាំងខាងលើធ្វើការចែកចាយបន្តជារៀងថ្ងៃ ប៉ុន្តែមិនឃើញការចុះទៅពិនិត្យឬបង្ក្រាបពីអស់លោកសមត្ថកិច្ចជំនាញណាមួយឡើយ ។

សេចក្ដីរាយការបានបន្តទៀតថា មានសមត្ថកិច្ចជំនាញ តាមផ្នែកដូចជាគយ និងនគរបាលសេដ្ឋកិច្ចក្រុង បានឃុបឃិតបើកដៃអោយបណ្ដាក្រុមហ៊ុនរថយន្តក្រុងដែលលួចលាក់រកស៊ីដឹកជំនិញល្មើសច្បាប់និងគេចពន្ធដោយគិតប្រាក់ជាជើងនិងខែជាដើម តើពិតឬយ៉ាងណា ? គេហទំព័រយើងខ្ញុំរងចាំបំភ្លឺពីអស់លោកជំនាញដែលពាក់ព័ន្ធ ៕

Facebook Comments