ចាប់ខ្លួនលោកអះម៉ាត់ យ៉ះយ៉ា ដាក់ពន្ធនាគារ១៥ឆ្នាំរឿងនាំស្ត្រីខ្មែរទៅលក់នៅអារ៉ាប់ប៊ីសាអូឌីត

627


ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៣ខែសីហាឆ្នាំ២០១៩នេះបានប្រកាសសាលក្រមផ្តន្ទាទោសលោកអះម៉ាត់យ៉ះយ៉ាអតីតរដ្ឋលេខាធិការក្រសួងសង្គមកិច្ចនិងក្មួយប្រុសឈ្មោះអ៊ីស្មាអែលពិនឧស្ម័នដាក់ពន្ធនាគារក្នុងម្នាក់ៗរយៈពេល១៥ឆ្នាំនិងបង្គាប់ឱ្យជនជាប់ចោទទាំង២នាក់សងជំងឺចិត្តទៅជនរងគ្រោះចំនួន២០០លានរៀលពីបទការនាំចេញដោយមិនស្របច្បាប់សម្រាប់ការឆ្លងដែនតាមមាត្រា១១ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងការធ្វើអាជីវកម្មផ្លូវភេទប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០០៤។

តែនៅក្នុងសវនាការនាពេលកន្លងទៅលោកអះម៉ាត់យ៉ះយ៉ានិងក្មួយប្រុសបានបដិសេធថាពួកគេមិនដែលបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេហើយរឿងនេះត្រូវគេប្រឌិតឡើងដើម្បីចាប់ខ្លួនពួកគេតែប៉ុណ្ណោះ។

សូមបញ្ជាក់ថាករណីឃាត់ខ្លួនរហូតឈានដល់តុលាការផ្តន្ទាទោសនាថ្ងៃនេះដោយសារតែជនជាប់ចោទទាំង២នាក់ត្រូវតុលាការរកឃើញថាបានសមគំនិតគ្នាក្នុងការនាំជនរងគ្រោះជាស្ត្រីខ្មែរទៅលក់ក្រោមរូបភាពទៅបម្រើការងារតាមផ្ទះនៅប្រទេសអារ៉ាប់ប៊ីសាអូឌីតកាលពីអំឡុងឆ្នាំ២០០៤-២០១៧៕

Facebook Comments