ឃាត់ខ្លួនប្រធានអង្គការបរិស្ថានបង្អត់អាហារ និងដកទូរសព្ទ ព្រោះរំខានការកាប់និងដឹកជញ្ជូនឈើក្នុងដែនអភិរក្សនៅស្រុកវាលវែង

304


លោក ជា ហ៊ាន ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋបានអោយដឹងថា ខ្លួនលោកនិងក្រុមការងារចំនួនបីនាក់ទៀត ត្រូវបានមន្ត្រីបរិស្ថានខេត្តពោធិសាត់ឃាត់ខ្លួនមួយយប់ កាលពីយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ នៅព្រំប្រទល់ខេត្តកំពង់ស្ពឺ ខណៈកំពុងធ្វើដំណើរល្បាតអង្គេតមើលបទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃភ្នំឳរ៉ាល់តំបន់ពោធិសាត់ ក្នុងស្រុកវាលវែង ។

លោក ជា ហ៊ាន បានអោយដឹងថា មុននឹងលោកមុនចុះល្បាតនេះគឺលោកបានជូនលិខិតជម្រាបតំណឹងមួយច្បាប់មុនទៅក្រសួងបរិស្ថានរួចរាល់ហើយ ទើបចុះធ្វើការងារនេះបន្ទាប់ពីដឹងថា បទល្មើសកាប់ អារ និងដឹកជញ្ជូនឈើកំពុងកើតឡើងពេញបន្ទុកជាច្រើនទីតាំងនៅទីនោះ តែពេលដែលលោកធ្វើដំណើរទៅដល់ក្នុងដែនជម្រកសត្វព្រៃភ្នំឳរ៉ាល់តំបន់ពោធិសាត់ក៏កំលាំងមន្ត្រីបរិស្ថានស្នាក់ការរងទី២ នៃដែនជម្រកសត្វព្រៃភ្នំឳរ៉ាល់តំបន់ពោធិសាត់ មកឃាត់ខ្លួននឹងដកទូរសព្ទលោកទុកមួយយប់ដោយបង្អត់បាយ ហើយបានលែងវិញនៅថ្ងៃទី០៥ ធ្វើអោយលោកហួសចិត្តនឹងទង្វើរបស់លោក ប្រាក់ អ៊ីឡេង ប្រធានស្នាក់ការ ដែលគេដឹងថា ជាបក្សពួកដៃជើងរបស់លោក ប៊ុន ឌី ជាឈ្មួញធំកាប់នឹងអារឈើពីក្នុងដែនអភិរក្សនិងជាអ្នកកាងច្រកអូរត្រាវសម្រាប់ដឹកនឹងប្រមូលទិញឈើចូលមកស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ ។

លោក ជា ហ៊ាន បន្តថា ការចាប់ឃាត់ខ្លួនលោកនិងក្រុមការងារអង្គការនេះជាអំពើខុសច្បាប់ដែលមិនអាចទទួលអនុគ្រោះបានទេ ហើយលោកនឹងធ្វើពាក្យបណ្ដឹងទៅសមត្ថកិច្ចអោយចាត់វិធានការទៅតាមនីតិវិធីទៅលើបក្សពួកបំផ្លាញព្រៃឈើល្មើសច្បាប់ទាំងនោះ។

ទាក់ទងនឹងការលើកឡើងនេះដែរមន្ត្រីបរិស្ថានប្រចាំការនៅស្នាក់ការរងទី២ក្នុងដែនជម្រកសត្វព្រៃភ្នំឳរ៉ាល់តំបន់ពោធិសាត់បានអោយដឹងថា កម្លាំងបរិស្ថានឃាត់តាមការបញ្ជារបស់តាធំខេត្តពោធិសាត់(ចៅហ្វាយខេត្ត) កម្លាំងបរិស្ថានដឹងហើយថា អង្គការលោក ជា ហ៊ាន ចុះMOUជាមួយក្រសួងបរិស្ថាន នឹងមានលិខិតស្នាម តែតាធំខេត្តថា ខ្លួនមិនបានឃើញលិខិត នោះ សម្រាប់មន្រ្តីបរិស្ថានតូចតាចមិនហ៊ានទេ តែនេះជាបញ្ជាតាធំ(ម៉ៅ ធុនិន)។

ចំណែកឈ្មួញឈើលោក ណុប ឌី យើងមិនទាន់អាចសុំការបញ្ជាក់បាននៅឡើយទេ ដោយទូរសព្ទលោកកាលពីវេលាម៉ោង១៤ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ ខលមិនចូលជាច្រើនដង។

គួររំលឹកថា ឈ្មួញឈ្មោះណុប ឌី ដែលកំពុងរកស៊ីកាប់បំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វព្រៃភ្នំឳរ៉ាល់តំបន់ពោធិសាត់បានយ៉ារលូននេះត្រូវបានគេដឹងថា ចាយប្រាក់រាប់ម៉ឺនដុល្លារក្នុងមួយខែៗទៅលើការរត់ការបិទមាត់ ក្រុមមន្រ្តីជំនាញ សមត្ថកិច្ច នឹងជាពិសេសទៅលើអាជ្ញាធរធំនៅក្នុងខេត្តពោធិសាត់ ៕

Facebook Comments