គ្រឿងញៀន១២០គីឡូ ឆ្លងមិនផុតពីតំបន់ព្រំដែនកម្ពុជា-ឡាវ

68

កំពង់ឆ្នាំង៖ សេចក្តី​រាយ​ការ​ញឹកញាប់​អំពី​សកម្មភាព​កម្លាំង​កងរាជអាវុធហត្ថ​ដែល​ឈរជើង​នៅ​ស្នាក់​ការ​លេខ៥០១ ស្ថិតនៅ​ផ្សារ​ត្រាច ក្នុង​ខេត្ត​កំពង់ឆ្នាំង ជាប់​និង​បណ្តោយ​ផ្លូវជាតិ​លេខ៥ បាន​ធ្វើសកម្មភាព​ស្ទាក់​រថយន្ត​ក្រុម​អាជីវករ​ដឹក​មាន់ ទា ជ្រូក គោ (សត្វ​រស់) តាមផ្លូវ ដោយ​សួរនាំ​រក​ច្បាប់ទម្លាប់ និង​ទា​ប្រាក់​ប្រចាំខែ ទា​ច្រើន​មាន​រាប់​សិប​ម៉ឺន​ទៅរាប់​លាន​រៀល ធ្វើ​ឱ្យ​ពួកគាត់​អត់ទ្រាំ​ពុំ​បាន។
​សេចក្តី​រាយ​ការបាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ពួកគាត់​មិន​ហ៊ាន​ចេញមុខ​នោះ​ទេ ព្រោះ​ផ្លូវ​នេះ​ជា​ឆ្នាំងបាយ​របស់​គាត់ បើ​គាត់​ហ៊ាន​ចេញមុខ​ខ្លាច​រកស៊ី​មិនបាន​ទៀត ព្រោះ​កម្លាំង​ទាំងនោះ​គេ​ជា​សមត្ថកិច្ច​និង​មានអំណាច​លើស​ជំនាញ​ទៅទៀត អាចឹ​ង​បាន​ត្រឹម​ខ្សឹបខ្សៀវ​ប៉ុណ្ណឹង។
​ទាក់ទង​និង​ករណីនេះ​លោក ស្រ៊ុ​ន បូរ៉ា ប្រធាន​ស្នាក់​ការ៥០១ បានឱ្យ​ដឹង​តាម​ទូរសព្ទ​នៅ​ល្ងាច​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នេះ​ថា លោក​កំពុង​ជាប់រវល់​មើល​ជាង​ធ្វើ​ស្នាក់​ការ ហើយ​មិនទាន់​ឆ្លើយតប​និង​សំនួរ​ខាងលើ​នៅឡើយ។
​ក្នុង​នោះ​ដែរ​ក្រុម​អ្នករក​ស៊ី​ដឹក​ជ្រូក មាន់ ទា គោ កើតជា​ចម្ងល់​ថា មើលទៅដូចជា​កុងត្រូលជជុះ បើករថយន្ត​ដេញ​ឆ្វេ​ច​ឆ្វាច​លើ​ដងផ្លូវ ហេតុអ្វី​ខាង​កម្លាំង​កងរាជអាវុធហត្ថ បែ​ជាម​ក​ធ្វើ​កិច្ចការ​លើ​ជំនាញ​របស់ ពេទ្យសត្វ កាំកុងត្រូល និង​គយ​ទៅវិញ។ ពួកគាត់​សូម​ឱ្យ​ថ្នាក់​នាំ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចុះ​ស្រាវជ្រាវ​សកម្មភាព​ក្រុម​កម្លាំង​ស្នាក់​ការ៥០១ ដើម្បី​ដឹងការ​ពិត ព្រោះ​មួយ​រយៈ​ដែល​មេបញ្ជាការ​ខេត្ត​មកកាន់​ថ្មី​ក៏​កើត​សកម្មភាព​បែបនេះ ហើយ​មេ​ស្នាក់​នេះ​ទៀតសោត​ជា​ក្មួយ​របស់​ប្រពន្ធ​មេបញ្ជាការ​ខេត្ត។
​សូម​រំលឹក​ថា កន្លងទៅ​សម្តេច​ក្រឡាហោម ស ខេង បាន​ចេញ​បញ្ជា​ឱ្យ​លុបបំបាត់​កុងត្រូលជជុះ​ទូទាំង​ប្រទេស ដែល​មាន​បុគ្គល​សមត្ថកិច្ច​មួយចំនួន​បាន​ធ្វើ​លើស​តួនាទី ហើយ​បង្កើតរឿង​ថ្នាំងថ្នាក់​ដល់​ប្រជាពលរដ្ឋ ក្រោយមក​សកម្មភាព​នេះ​ត្រូវ​បាន​លុបបំបាត់ ជាពិសេស​ទីតាំង​ដែល​ធ្លាប់​មានសមត្ថកិច្ច​នគរបាល​សេដ្ឋកិច្ច​ឈរជើង​ដេញ​ឆ្វេ​ច​ឆ្វាច​បង្កើតរឿង​មិន​ប្រក​តី​ក៏បាន​ស្ងាត់បាត់​ទៅ តែមួយ​រយៈ​នេះ​បែ​ជា​ចេញ​មក​ធ្វើសកម្មភាព​ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់​ការ៥០១ទៅវិញ៕

Facebook Comments