ខ្ចីប្រាក់​ធនាគារ​ទិញ​រថយន្ត​រកស៊ី​ដឹក​ភ្ញៀវ​មិនទាន់​សង​គេ​អស់​ផង លោក​ចោរលួច​ទៅបាត់​

263

ភ្នំពេញ៖ សកម្មភាព​ក្រុម​ចោរលួច​រថយន្ត​ប្រជាពលរដ្ឋ​នៅផ្ទះ​លេខE28 ក្នុងបូរីជារីតុលលន ភូមិ​ព្រៃ​ព្រីង​ត្បូង១សង្កាត់​ចោមចៅ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រា​ធានី​ភ្នំពេញ វេលា​ម៉ោង៣​:​២០នាទី រំលង​អា​ធ្រា​ត​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។

ម្ចាស់ផ្ទះ​លោក ឈុំ សុផល បានឱ្យ​ដឹង​ថា ករណី​ខាងលើ​កើតឡើង​មិនធ្លាប់​មាននៅ​ប្លុក​គាត់​រស់នៅ ហើយ​រថយន្ត​ខាងលើ​ជារ​ថ​យន្ត​ប្អូន​របស់​លោក​យក​មក​ដាក់​នៅមុខ​ផ្ទះ​លោក​ជា​រៀងរាល់​យប់​ដែល​ជា​ប្រភេទ​រថយន្ត​សាំ​សុង ពណ៌​សរ ពាក់​ស្លាក​លេខ ភ្នំពេញ2AT​-​4366 ។ រថយន្ត​នេះ​ម្ចាស់​ឈ្មោះ ឈុំ សុផាត មន​ស្រុកកំណើត​នៅ​ភូមិ​ទួល​ចំ​បក ឃុំ​បា​រាយ៍ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ដែល​បាន​ចង​ប្រាក់​ពី​ធនាគារ​មក​ទិញ ដើម្បី​រកស៊ី​ដឹក​ភ្ញៀវ​រក​ប្រាក់​កំ​រ៉ៃ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ បច្ចុប្បន្ន​សង​ធនាគារ​មិនទាន់​រួច​ផង​ក៏​កើតរឿង​បែបនេះ។

លោក​សុំ​អំពាវនាវ​ដល់​អាជ្ញាធរ​និង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ជួយ​មេត្តា​ស្វែងរក​ផង៕

Facebook Comments