ក្រោយចុះផ្សាយរឿងល្បែងភ្នាល់ នគរបាលស្រុកអង្គស្នួល ប្រើពាក្យបែបបាតផ្សារ លើអ្នកកាសែត

326

ក្រោយមានការចុះផ្សាយរឿងល្បែងភ្នាល់នៅភូមិសាស្ត្រស្រុកអង្គស្នួល ខេត្តកណ្ដាល រួចមក មាននគរបាលមួយចំនួនប្រតិកម្មបែបបាតផ្សារ មិនសមជាមន្ត្រីយុត្តិធម៌ មន្ត្រីបម្រើរាស្ត្រ។

សកម្មភាពប្រតិកម្មនោះ របៀបដៀលត្មេះអ្នកកាសែតដែលបាននាំពាក្យ នាំដំណឹង ជូនសារធាណៈជនដើម្បីជ្រាប ដោយសំណេរលើកឡើងរបស់នគរបាលទាំងនោះហាក់មិនចង់ឲ្យផ្សាយ ឲ្យបង្ហោះ នូវរឿងអសកម្ម ចង់ឲ្យផ្សាយរឿងល្អ ដែលគេថាខំណាស់ក្នុងតួនាទីគេ និយាយរួមគេចង់មកបញ្ជាចង់ចាត់ចែងសំណេរអ្នកកាសែត រហូតប្រើពាក្យដែលខ្មែរយើងថាពាក្យ(បាតផ្សារ)មើលងាយអ្នកកាសែត។ ខាងក្រោមជាពាក្យលោកអ្នកច្បាប់

បើតាមខ្លួនជាមន្ត្រីយុត្តិធម៌ មន្ត្រីល្អ មន្ត្រីស្អាតស្អំ ម្លេះនិងធ្វើការតាមវិជ្ជាជីវៈ ពោលគឺឆ្លើយតបមក ឬបំភ្លឺមកនូវហេតុផលតាមកិច្ចការខ្លួន តាមសិលធម៌ហើយ ។ តែនេះមិនដឹងអ្នកអនុវត្តន៍ច្បាប់រូបនោះជាមន្ត្រីអ្វីឲ្យប្រាកដ។

យើងខ្ញុំរងចាំទទួលការបំភ្លឺពីអ្នកដែលពាក់ព័ន្ធ ដែលមានសិលធម៌ មិនបាតផ្សារ៕

Facebook Comments